ព័ត៌មានជាតិ

ជួយស៊ែរបន្តផងបងប្អូន! ដើម្បីឲ្យសាច់ញាតិគាត់ដឹង ….

ព្រៃវែងៈ យោងតាមផេកអធិការដ្ឋាននគរបាលក្រុងព្រៃវែង បានឲ្យដឹងថា នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២០ មានមនុស្សម្នាក់វង្វេងផ្ទះ ត្រូវបានសមត្ថកិច្ច ឲ្យស្នាក់ជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលក្រុងព្រៃវែង ខេត្តព្រៃវែង ។

ជនរងគ្រោះឈ្មោះ តិប ចន្ធី ភេទស្រី អាយុ២០ឆ្នាំ រស់នៅភូមិជំទាវជ្រែង ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។ ដោយគាត់បានវង្វេងផ្លូវទៅដល់ក្រុងព្រៃវែង ខេត្តព្រៃវែង ឥឡូវនេះកំពុងស្នាក់នៅអធិការដ្ឋាននគរបាលក្រុងព្រៃវែង រង់ចាំសាច់ញាតិ ទទួលត្រឡប់ទៅផ្ទះវិញ ។ ដោយសមត្ថកិច្ចពុំមានលេខទូរស័ព្ទទំនាក់ទំនង ទៅសាច់ញាតិ ។

បើបងប្អូនបានស្គាល់ភិនភាគជនរងគ្រោះ ព្រោះគាត់ជាមនុស្សពិការ (គ ថ្លង់ តំឡាន់) និយាយស្តាប់មិនបាន ។ ទំនាក់ទំនងលេខអធិការនគរបាលក្រុងព្រៃវែង
Tel: 0888700161/ 0972816969/0977611159 ដើម្បីយកគាត់ត្រឡប់ទៅផ្ទះវិញ ៕

មតិយោបល់