ព័ត៌មានជាតិ

ជិះម៉ូតូសុខៗ ទៅបុករថយន្ត របួសធ្ងន់៣នាក់ ដេករនាលពេញផ្លូវ

កណ្ដាល: នៅវេលាម៉ោង ០៦និង៤៨នាទីព្រឹកថ្ងៃទី ០៨ ខែមេសា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូ ០១គ្រឿង បើកមិនប្រយ័ត្ន បានរេចង្កូតមកឆ្វេងដៃ បុករថយន្តដឹកទំនិញពេញទំហឹង បណ្តាលឲ្យមនុស្ស ០៣នាក់ រងរបួសធ្ងន់ដេករនាលពេញផ្លូវ ត្រង់ចំណុចផ្លូវក្រាលកៅស៊ូ7NG ស្ថិតក្នុងភូមិព្រែកលួង ឃុំព្រែកលួង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចចុះធ្វើការវាស់វែង យកវត្ថុតាងទៅរក្សាទុកនៅអធិការដ្ឋាន ដើម្បីធ្វើការដោះស្រាយតាមនីតិវិធីច្បាប់ ចំណែកអ្នករងរបួសត្រូវបានឡាន សាមុយដឹកទៅព្យាបាលនៅមន្ទីរពេទ្យ៕

មតិយោបល់