ព័ត៌មានជាតិ

ពិតជាមិនធម្មតាមែន! ក្មេងស្ទាវ ដេញចាក់សមត្ថកិច្ច ផ្អើលរត់ចែកជើងគ្នា

ភ្នំពេញ: នៅវេលាម៉ោង ១២និង៤៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី ០៨ ខែមេសា ឆ្នាំ២០១៩ ក្រោយទទួលបានដំណឹងថា មានក្មេងស្ទាវមួយក្រុមអុកឡុក ក្នុងភូមិហើយយកកាំបិតដេញកាប់គេឯង សមត្ថកិច្ចនរគបាលប៉ុស្តិ៍ស្ទឹងមានជ័យទី១ ចុះដល់ទីកន្លែងកើតហេតុ ស្រាប់តែក្រុមក្មេងទាំងនោះ ដេញកាប់ចាក់សមត្ថកិច្ចទៀត ករណីនេះ ស្ថិតក្នុងភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យទី១ រាជធានីភ្នំពេញ។

ជនរងគ្រោះទី១.ឈ្មោះ សុទ្ធ ស៊ីណា ភេទប្រុស ទី២.ឈ្មោះផេង គឹមម៉េង ភេទប្រុស ជាសមត្ថកិច្ចនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យ១ ដូចគ្នា បានចូលទៅឃាត់ និងសួរនាំរឿងអុកឡុកនៅក្នុងភូមិ ស្រាប់តែជនសង្ស័យខាងលើ បានយកកាំបិតដងឈើ ដេញចាក់សមត្ថកិច្ចវិញ ក៏នាំគ្នាផ្អើលរត់ចែកជើងគ្នា ពេលនោះ បានអ្នកភូមិយកដំបងឈើ វាយទៅលើជនសង្ស័យនោះធ្លាក់កាំបិតពីដៃ។

ជនសង្ស័យមានឈ្មោះ តាំង សៀកហេង ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យ ខណ្ខមានជ័យ រាជធានីភ្នំពេញ (ឃាត់ខ្លួន)។

សមត្ថកិច្ច បានបា្រប់ថា ជនសង្ស័យ ត្រូវបាននាំខ្លួនយកមកសួរនាំនៅប៉ុស្តិ៍ ទើបដឹងថា ជនសង្ស័យខាងលើ ជាមុខសញ្ញាប្លន់មានគ្នា ៣នាក់ កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩ ធ្វើសកម្មភាពវាយប្លន់យកទូរស័ព្ទ និងលុយ ហើយនៅថ្ងៃទី ២៦ ខែមករា ឆ្នាំ២០១៩ បានប្លន់យកម៉ូតូទៀត នៅសង្កាត់បឹងសាឡាង។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ច កសាងសំណុំរឿង បញ្ចូនទៅកាន់អធិកាដ្ឋាននគរបាលខណ្ខមានជ័យ ចាត់ការតាមនីតិវិធីច្បាប់ ចំណែក ឯបក្ខពួក២នាក់ទៀត ក្រុមកម្លាំងជំនាញកំពុងដុតដៃដុតជើង តាមស្វែងរកជាបន្ត៕

មតិយោបល់