ព័ត៌មានជាតិ

ផ្ទះ៣ខ្នងត្រូវអគ្គិភ័យឆេះខ្ទេចនៅ ស្រុកថ្មគោល

បាត់ដំបង: នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង ៩និង៥៧នាទីព្រឹក ត្រង់ក្រុមទី ១២ ភូមិកៀនកែស១ ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង មានករណីទុស្សេរខ្សែភ្លើងបណ្តាលឲ្យឆេ:ផ្ទះ២ខ្នងឆេះខ្ទេច ចំណែកមួយខ្នងទៀតឆេះត្រឹម៣០%

ដែលផ្ទះទី១ ប្រភេទទៀមផ្ទាល់នឹងដី ទំហំ ៤ x ១២ ម ធ្វើពីឈើប្រកស័ង្កសី ជញ្ជាំងស័ង្កសី ខូចខាត ១០០% មានម្ចាស់ឈ្មោះ ណូ ស៊ីណេន ភេទស្រី អាយុ ៥៣ ឆ្នាំ នៅភូមិកៀនកែស ១ ឃុំគោកឃ្មុំ
ខូចខាតសម្ភារ:
-ទូរទស្សន៍ ១គ្រឿង
-បាស់ ១គ្រឿង
-ទូរទឹកកក១គ្រឿង
-គ្រែ ៣
-អង្ករ ៥០គីឡូក្រាម
+សរុបទឹកប្រាក់=២០០០ដុល្លារអាមរិក
ផ្ទះទី២ ទៀមផ្ទាល់នឹងដី ទំហំ ៤ x ១២ ម
ប្រក់ស័ង្កសី ជញ្ជាំងស័ង្កសីខូចខាត ១០០ % ម្ចាស់ផ្ទះឈ្មោះ លាន ស្រីពេជ្រ ភេទស្រី អាយុ ៣៥ ឆ្នាំ នៅភូមិកៀនកែស ១ ឃុំ គោកឃ្មុំ
-បន្ទះក្តារបេង ២សន្លឹក=ទឹកប្រាក់ ២០០០ដុល្លារអារិក
និងផ្ទះទី៣ ផ្ទះទាបផ្ទាល់ដី ទំហំ ៥ មx៦ ម ជញ្ជាំងថ្ម ដំបូលស័ង្កសី ម្ចាស់ផ្ទះ ឈ្មោះ រិន វិរ: ភេទ ប្រុស អាយុ ៤៩ ឆ្នាំ នៅភូមិ កៀនកែស១ ឃុំគោកឃ្មុំ ខូចខាត
៣០ % ។
ក្នុងហេតុការខាងលើនេះប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យបាញ់អស់ពីរឡាន ធំ១គ្រឿង
និងតូច ១គ្រឿង ទើបគ្រប់គ្រងបាន៕

 

មតិយោបល់