ព័ត៌មានជាតិ

ព្រលឹងចុងសក់! រថយន្តពេលរាត្រី បុករះបង្កាន់ដៃស្ពាន រួចបន្តបុកចូលផ្ទះប្រជាពលរដ្ឋ រងកាខូចខាត

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តមួយគ្រឿង បុករះបង្កាន់ដៃស្ពាន និងផ្ទះប្រជាពលរដ្ឋ បណ្តាលឲ្យរងការខូចខាត កាលពីវេលាម៉ោង៤និង១៥ទៀបភ្លឺថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៩ ត្រង់ចំណុចក្បែរវត្តគ្រួស លើផ្លូវជាតិលេខ៥ ភូមិគ្រួស សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។

ប្រភពព័ត៌មានឲ្យដឹងថា រថយន្តម៉ាក HYUNDAI ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3D-3888 ធ្វើដំណើរលើផ្លូវជាតិលេខ៥ ក្នុងទិសដៅពីជើងទៅត្បូង បើកបរដោយឈ្មោះ ជួន សុភារ៉ា ភេទប្រុស អាយុ ២៩ឆ្នាំ ស្នាក់នៅភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ មកដល់កន្លែងកើតហេតុ បានបុកជាមួយបង្កាន់ដៃស្ពានគ្រួស ហើយបានរេចង្កូតទៅបុកចូលផ្ទះប្រជាពលរដ្ឋឈ្មោះ រីក ឈុំ ភេទប្រុស អាយុ ៧៣ឆ្នាំ ស្នាក់នៅភូមិកើតហេតុ។

ប្រភពដដែលបន្តថា ក្នុងករណីនេះ បណ្តាលឲ្យរថយន្តខូចខាតធ្ងន់ ០១គ្រឿង បង្កាន់ដៃស្ពាន ប្រហែល ១០ម៉ែត្រ និងខូចខាតផ្ទះប្រជាពលរដ្ឋតិចតួច។

ក្រោយកើតហេតុផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ កំពុងបន្តនីតិវិធី៕

មតិយោបល់