បើតាមរបាយការណ៍សារព័ត៌មានកីឡានានាក្នុងក្របខណ្ឌ Serie A របស់អ៊ីតាលី បានចុះផ្សាយឲ្យដឹងថា ក្លិប បិសាចក្រហម Manchester United និងក្លិបតោខៀវ Chelsea កំពុងដណ្តើមគ្នាកុងត្រា លើកីឡាករតែមួយ របស់ Inter Milan លោក Fredy Guarin ។
កីឡាករសញ្ជាតិកូឡ៊ុំប៊ី រូបនេះ មានក្លិបជាច្រើនក្នុងក្របខណ្ឌ Premier League ក្នុងនោះ មាន អ្នកចាត់ការទូទៅក្លិបតោខៀវ លោក Jose Mourinhio និង អ្នកចាត់ការថ្មីហេងស៊យរបស់បិសាចក្រហម លោក David Moyes កំពុងផ្សារភ្ជាប់ ទៅលើកីឡាករ Fredy Guarin នៅរដូវកាលក្តៅនេះ ។
កីឡាករលេងក្នុងមុខងារខ្សែបម្រើវ័យ ២៧ ឆ្នាំ រូបនេះ បានរកគ្រាប់បាល់បាន ១៤ គ្រាប់ ដោយលេចមុខលើទីលាន ៨២ ប្រកួត នៅលើទឹកដី Inter ខណៈដែលចាកចេញពីក្លិប Porto កាលពីខែ មករា ឆ្នាំ ២០១២ ។
ខណៈដែលលេងនៅក្លិប Porto កីឡាករ Fredy Guarin បានជួយឲ្យក្លិបនេះ ឈ្នះ ពានរង្វាន់ Portuguese Liga ៣ ដង និង Europa Leagu នៅឆ្នាំ ២០១១ និងលេងតំណាងឲ្យប្រទេសរហូតដល់ទៅ ៥០ ប្រកួតផងដែរ៕
ទស្សនាវីដេអូជំនាញលេងរបស់ Fredy Guarin នៅលើទីលាន៖
មតិយោបល់