ព័ត៌មានជាតិ

ផ្ទុះកាប៊ីនភ្លើង នៅភោជនីយដ្ឋានទន្លេបាសាក់ ផ្អើលសមត្ថកិច្ចខណ្ឌចំការមន

ភ្នំពេញ: កាលពីវេលាម៉ោង ៤ និង៣០នាទីរសៀលថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៩ មានករណីអគ្គិភ័យឆេះភោជនីយដ្ឋានមួយកន្លែង ស្ថិតតាមណ្តោយផ្លូវមុនី្នវង្ស សង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានីភ្នំពេញ ។

ម្ចាស់រងគ្រោះឈ្មោះ ហ៊ី ធឹម ភេទប្រុស អាយុ ៤៣ ឆ្នាំ ជនជាតិខ្មែរ មុខរបរ អ្នកគ្រប់គ្រង ភោជនីយដ្ឋាន ប្រភេទសំណង់៖ ផ្ទះថ្មរបេតុង ទំហំ ០៣x០៤ម៉ែត្រ

មូលហេតុ៖ ឆ្លងចរន្តអគ្គិសនី ។

សម្ភារ:ខូចខាតរួមមាន៖ ឌិសសង់ទ័រ និងពុំឆេះរាលដាលដល់ផ្ទះអ្នកក្បែខាងទ្បើយ។

សមត្ថកិច្ច បានឲ្យដឹងថា ករណីនេះ រថយន្តការិយាល័យអគ្គិភ័យចំនួន ០៤គ្រឿង បានចេញអន្តរាគមន៍ ប្រើប្រាស់ទឹកអស់ ០២ឡានស្មើនឹង០៨ម៉ែត្រគូប ហើយបាញ់រលត់នៅម៉ោង ៥ និង១០នាទីល្ងាច ថ្ងៃខែឆ្នាំដដែល៕

មតិយោបល់