ព័ត៌មានជាតិ

សាហាវណាស់ ចាប់ជើងក្មេងស្រី អាយុ ៣ឆ្នាំ បោកធ្នឹមសសរផ្ទះ រួចយកដំបងវាយ បណ្តាលឲ្យរបួសយ៉ាងដំណំ

កំពង់ឆ្នាំងៈ ករណីហិង្សាដ៏ឃោរឃៅមួយ បានកើតទ្បើងនៅចំណុចផ្ទះ ឈ្មោះ ថេត ភេទប្រុស ស្ថិតក្នុងភូមិអូសណ្តាន់ថ្មី ឃុំទឹកហូត ស្រុករលាប្អៀរ កាលពីវេលាម៉ោង
១០និង២០នាទី ថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៩ ។

ជនបង្កឈ្មោះ ថេត ថា ភេទប្រុស អាយុ៣៥ ឆ្នាំ បានប្រើដៃចាប់ជើងឈ្មោះ រដ្ឋ សៀវ អ៊ី ភេទស្រី អាយុ ៣ឆ្នាំ រស់នៅផ្ទះ និងភូមិជាមួយគ្នា បោកផ្ទប់ទៅធ្នឹមសសរផ្ទះ រួចយកដំបងវាយពីលើចំក្បាល បណ្តាលឲ្យរបួសធ្ងន់។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ ប្រមូលវត្ថុតាង កសាងសំណុំរឿង បញ្ជូនបន្តទៅការិយាល័យ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ដើម្បីចាត់ការតាមនិតិវិធី៕

មតិយោបល់