Post News Media ព័ត៌មានជាតិ ម៉ូតូវ៉េវបើកប...

ម៉ូតូវ៉េវបើកបរខ្វះការប្រុងប្រយ័ត្ន ជ្រុលទៅមុខម៉ូតូម៉ាកឆ្លាម បណ្តាលឲ្យអ្នកបើកម៉ូតូវ៉េវរងរបួសធ្ងន់

ព្រៃវែង: លោកអធិការស្រុកស្វាយអន្ទរបានប្រាប់ Post News Media ថាកាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៧ វេលាម៉ោង ៥ និង ៣០ នាទី ល្ងាច នៅតាមបណ្តោយផ្លូវជាតិលេខ ៨ ត្រង់ចំណុចភូមិជាខ្លាង ឃុំជាខ្លាង រវាងម៉ូតូនិងម៉ូតូដំណើរស្របទិសគ្នាដោយឈ្មោះ ឃិន ឈិន ភេទប្រុស អាយុ៦៤ឆ្នាំ នៅភូមិត្របែកកើត ឃុំអង្គរទ្រេត ស្រុកស្វាយអន្ទរ ជិះម៉ូតូម៉ាកវ៉េវពណ៌ខ្មៅពាក់ស្លាកលេខ ក8621ព/វ1 បើកពីលិចទៅកើតបត់ឆ្លងផ្លូវចូលភូមិជាខ្លាង ម៉ូតូម៉ាកឆ្លាមពណ៌ខ្មៅគ្មានស្លាកលេខបើកបរដោយឈ្មោះ យិន ណាវ៉ាត ភេទប្រុស អាយុ១៥ឆ្នាំ ស្នាក់នៅភូមិទួលសង្កែទទឹង ឃុំជាច ស្រុកកំចាយមារ បុកបណ្តោយឲ្យអ្នកបើកម៉ូតូវ៉េវសន្លប់នៅនិងកន្លែង រួចត្រូវបានបញ្ជូនទៅព្យាបាលនៅគ្លីនិកស្វាយអន្ទរ ចំណែកម៉ូតូទាំង២គ្រឿងដកហូតរក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលជាខ្លាងដើម្បីចាត់ការតាមនីតិវិធីច្បាប់ មូូលហេតុម៉ូតូម៉ាកវ៉េវបត់ឆ្វេង ៕