ព័ត៌មានជាតិ

រថយន្តបុកម៉ូតូ ឆ្លងផ្លូវនៅមុខវិទ្យាល័យទួលតាសេក ផ្ដាច់ជីវិតក្មេងប្រុសម្នាក់

ឧត្តរមានជ័យ: ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តបុកម៉ូតូបត់ឆ្លងផ្លូវ បណ្ដាលឲ្យក្មេងប្រុសម្នាក់សា្លប់ នៅវេលាម៉ោង ២និង៥០នាទីរសៀល កាលពីថ្ងៃទី ០៧ ខែមេសា ឆ្នាំ២០១៩ ស្ថិតនៅមុខវិទ្យាល័យ ហ៊ុន សែន ទួលតាសេក ភូមិទួលតាសេក ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ តាមបណ្ដោយផ្លូវជាតិលេខ២៦២៥។

រថយន្ត ម៉ាក SIENNA ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2AU-3323 រួមដំណើរជាមួយគ្នា២នាក់ បើកបរពីកើតទៅលិច ដោយឈ្មោះអ៊ុ ឆាត់នី ភេទប្រុស អាយុ ៥១ឆ្នាំ មុខរបរ រត់តាក់ស៊ី មានទីលំនៅផ្ទះលេខ៧១B ក្រុម៥៧ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ម៉ូតូ ម៉ាក ZOOMER X ពណ៌ខ្មៅ+ស ពាក់ស្លាកលេខ ០២២២ អ្នកបើកបរម៉ូតូឈ្មោះ រុម ភារិន ភេទប្រុស អាយុ ១៣ឆ្នាំ មានទីលំនៅភូមិត្រពាំងប្រាសាទ ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ។

តាមប្រភព បានឲ្យដឹងថា មុនពេលកើតហេតុ រថយន្ត និងម៉ូតូ ធ្វើដំណើរក្នុងទិសដៅបញ្រ្ចាសគ្នា មកដល់ចំណុចកើតហេតុ ម៉ូតូបានបត់ឆ្លងផ្លូវទៅឆ្វេងដៃ ក៏វាក់អឺនិងរថយន្តកំពុងធ្វើដំណើរ យ៉ាងលឿនបុកមួយទំហឹង បណ្ដាលឲ្យរបួសធ្ងន់ ស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។

ក្រោយកើតហេតុ សមត្ថកិច្ចចុះធ្វើការវាស់វែង យកវត្ថុតាងទៅរក្សាទុកនៅអធិការដ្ឋាន ដើម្បីធ្វើការដោះស្រាយគ្នាតាមនីតិវិធីច្បាប់ ចំណែក សពត្រូវបានប្រគល់ជូនក្រុមគ្រួសារយក ទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់