ព័ត៌មានជាតិ

ម៉ូតូ បុកម៉ូតូសណ្ដោងរ៉ឺម៉ក បណ្ដាលឲ្យរបួសបុរសម្នាក់ នៅស្រុកព្រៃប្បាស

តាកែវ: នៅវេលាម៉ោង ០២និង៣០នាទីរសៀលថ្ងៃទី ០៨ ខែមេសា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូ និងម៉ូតូសណ្ដោងរ៉ឺម៉កបើកស្របទិសគ្នា តាមបណ្ដោយផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ ០៧-០៨ ត្រង់ចំណុចភូមិត្រពាំងក្រូច ឃុំព្រៃកប្បាស ខេត្តតាកែវ។

ម៉ូតូម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០០៨ ពាក់ស្លាកលេខ កណ្ដាល 1G-3473 បើកបរដោយឈ្មោះ ប៊ី ខឿន ភេទប្រុស អាយុ ៣៦ឆ្នាំ មុខរបរ កសិករ រស់នៅភូមិព្រៃកប្បាស២ ឃុំព្រៃកប្បាស ស្រុកព្រៃកប្បាស រងរបួសហើមកជើងឆ្វេង បញ្ជូនទៅព្យាបាលមន្ទីរពេទ្យបង្អែក ស្រុកព្រៃកប្បាស (មិនពាក់មួកសុវត្តិភាព) ធ្វើដំណើរពីជើងទៅត្បូង រួចបត់ឆ្វេង។

ម៉ូតូសណ្ដោងរ៉ឺម៉ក ម៉ាក វ៉េវ គ្មានពាក់ស្លាកលេខ បើកបរដោយឈ្មោះ ដេន មករា ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរ កសិករ មានទីលំនៅភូមិរការ ឃុំស្នោរ ស្រុកព្រៃកប្បាស គ្មានរងរបួស។

មូលហេតុ៖ បត់ឆ្វេងមិនប្រុងប្រយ័ត្ន។

ក្រោយកើតហេតុកម្លាំងជំនាញ ចុះធ្វើការវាស់វែងវត្ថុតាងទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុក ដើម្បីដោះស្រាយតាមនីតិវិធីច្បាប់៕

មតិយោបល់