ព័ត៌មានជាតិ

ទាញទ្វាររៀបឡើង បើករថយន្ត ស្រាប់តែដួលបាត់មាត់ឈឹង

ភ្នំពេញ: បុរសជាអ្នកបើកបររថយន្តម្នាក់ ខណ:ដែលបើកទ្វាររថយន្ត រៀបនឹងបើកចេញទៅធ្វើការងារ បែរជាកើតមានអាការ:ងងឹតមុខខ្យល់គដួលសន្លប់មបាត់មាត់ឈឹង ផ្អើលពលរដ្ឋក្បែរខាង ហៅរករថយន្តសង្រ្គោះ ឲ្យជួយអន្តរាគមន៍ កាលពីវេលាម៉ោង៧ព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៩ ស្ថិតនៅបុរីសុខសាន្ត ភូមិព្រៃព្រីងត្បូង២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។

ជនរងគ្រោះឈ្មោះ ម៉ម សំណាង ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរ បើកបររថយន្ត ស្នាក់នៅ កន្លែងកើតហេតុ ។

តាមប្រជាពលរដ្ឋ បានឲ្យដឹងថា មុនកើតហេតុ គេឃើញជនរងគ្រោះ ចេញពីក្នុងផ្ទះភ្លាម គ្រាន់តែទាញទ្វាររថយន្ត រៀបនឹងឡើងបើក ស្រាប់តែសន្លប់ស្តូកស្តឹង ទើបផ្អើលអ្នកជិតខាង ក្រុមគ្រួសាររត់ទៅជួយ ហៅរកក្រុមសង្គ្រោះ ឲ្យជួយអន្តរាគមន៍ ។

ជនរងគ្រោះ ត្រូវបានរថយន្តសង្រ្គោះរបស់អង្គភាព៧១១ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមះ ដើម្បីសង្គ្រោះជីវិត៕

មតិយោបល់