ព័ត៌មានជាតិ

ប៉ូលិសហួសចិត្ត ! ហៅមកសួររឿងហិង្សា យុវជនប្រាប់ថា ទើបឈប់ប្រើគ្រឿងញៀន ៣ខែ ព្រោះម្តាយលើកដៃសំពះអង្វរពេក…

ភ្នំពេញ: យុវជនម្នាក់ ត្រូវសមត្ថកិច្ចឃាត់ និងនាំខ្លួនមកសាកសួរ ពាក់ព័ន្ធនឹងករណីហិង្សា។ យុវជនខាងលើឈ្មោះ ឈុត សិដ្ឋ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់នៅផ្ទះជួល ភូមិព្រៃទា១ សង្កាត់ចោមវចៅ៣ ខណ្ឌពោធិសែនជ័យ មានស្រុកកំណើត ភូមិរលួស ឃុំចាម ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ត្រូវបានសមត្ថកិច្ច នាំខ្លួនមកកាន់ប៉ុស្តិ៍ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ នៅព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៩។

តាមសមត្ថកិច្ច បានឲ្យដឹងថា យុវជនរូបនេះ ត្រូវបានឃាត់ហៅនាំ មកសាកសួរនៅប៉ុស្តិ៍ចោមចៅ៣ រួមជាមួយបក្ខពួក២នាក់ ក្នុងរឿងបង្កជម្លោះហិង្សាវាយគ្នា កាលពីយប់ថ្ងៃទី០៨ ខែមេសា នៅក្នុងភូមិព្រៃទា ហើយបានសារភាពផងដែរ ខ្លួនធ្លាប់ប្រើប្រាស់គ្រឿងញៀន ច្រើនខែឆ្នាំមកហើយ តែពេលនេះផ្អាកបាន៣ខែហើយ ។

ដោយសារអំទ្បុងពេលប្រើ តែងប្រព្រឹត្តរឿងខុសឆ្គង រហូតដល់ម្តាយ លើកដៃសំពះអង្វរ សុំឲ្យឈប់ ទើបរូបគេផ្អាកសិន ដើម្បីយកចិត្តម្តាយ ធ្វើឲ្យប៉ូលសហួសចិត្ត ។

បច្ចុប្បន្នយុវជនខាងលើ ត្រូវសមត្ថកិច្ច កសាងសំណុំរឿង ចាត់ការបន្តតាមនីតិវិធី៕

មតិយោបល់