ព័ត៌មានជាតិ

ឡើងផ្សារសំយាបឃ្លាំង មិនប្រយ័ត្នប៉ះខ្សែកាប ឆក់ធ្លាក់ជួងដែកស្លាប់

កណ្តាល​ ៖ ​បុរស​ម្នាក់​​ឡើង​ផ្សារ​សំយាប​ឃ្លាំង​ ​​មិន​ប្រយ័ត្ន​ប៉ះ​ខ្សែកាប​ ​ឆក់​ធ្លាក់​ ​ជួង​ដែក​ ​នៅ​ខាងក្រោម ​​ស្លាប់​​​គួរ​ឲ្យ រន្ធត់​ ​។

ហេតុការណ៍​​បង្ក​ការ​ភ្ញាក់ផ្អើល​នេះ​កើតឡើង​នៅ​វេលា​ម៉ោង ១០និង​៣០​ នាទី​ថ្ងៃទី០១​ ខែមេសា ​​ឆ្នាំ​២០១៦​ ​នៅ​ចំណុច​ភូមិ អន្លង់​រមៀត​ខាងលិច ​ឃុំ អន្លង់​រមៀត ស្រុក​ កណ្តាលស្ទឹង ​ខេត្តកណ្តាល ម្ចាស់​ឃ្លាំង​ឈ្មោះ ​អ៊ឹម ថា​វី​ ភេទ​ ស្រី អាយុ ៣៥​ឆ្នាំ មុខរបរ កសិករ ។
សមត្ថកិច្ច​ បាន​ឲ្យ​ដឹង​ថា ​ជនរងគ្រោះ​ឈ្មោះ គា គួរ ភេទ ប្រុស អាយុ ២៥ ឆ្នាំ​មុខ​ របរ​ ជាង​ផ្សារដែក ​មាន​ទីលំនៅ​ភូមិ​-​ឃុំ សំបួរ ស្រុក ល្វាឯម ខេត្ត ​កណ្តាល (​ស្លាប់​) ។
​សមត្ថកិច្ច​ បាន​​បន្ដថា​ មុនពេល​កើតហេតុ​ជនរងគ្រោះ​បាន​ឡើង​ផ្សារ​សំយាប​ឃ្លាំង​ រួច​ជន​រង​ គ្រោះ​បាន​លើកដែក​ឡើង​លើ​មិន​ប្រយ័ត្ន​ក៏​បាន​ប៉ះ​និង​ខ្សែកាប​បណ្តាល​ឲ្យ​ឆក់ ​ធ្លាក់​មក​ដី​ជួង​និង​ដែក​ស្លាប់​ភ្លាមៗ​តែ​ម្តង​។

​ក្រោយពី​សមត្ថកិច្ច​ជំនាញ ​បាន​ពិនិត្យ​សាកសព​រួចមក​ បាន​ឲ្យ​ដឹង​​ថា ​ ជនរងគ្រោះ​ពិតជា​ស្លាប់​ដោយសារ​ឆក់​ខ្សែភ្លើង​ធ្លាក់​មក​ដី​ជួង​ដែក​ស្លាប់​ពិតប្រាកដ​មែន​៕

img_3157.jpg

img_3155.jpg

img_3158.jpg

img_3156.jpg

img_3159.jpg

img_3154.jpg

img_3152.jpg

img_3153.jpg

មតិយោបល់