ព័ត៌មានជាតិ

ក្មេងស្រីអាយុទើប៣ឆ្នាំ ត្រូវរថយន្តបុកស្លាប់យ៉ាងរន្ធត់!

បន្ទាយមានជ័យ: នៅវេលាម៉ោង ០២និង១០នាទីរសៀលថ្ងៃទី ០៨ ខែមេសា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត បុកក្មេងថ្មើរជើងរត់ឆ្លងផ្លូវ បណ្ដាលឲ្យស្លាប់ ស្ថិតត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ៣១-៣២ ក្នុងភូមិអូរស្អំ ឃុំអូរសំព័រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

រថយន្តបង្ក ម៉ាក NISSAN ពណ៌ឈ្លូន ផលិតឆ្នាំ២០០៥ គ្មានពាក់ស្លាកលេខ បើកបរដោយឈ្មោះ លី លឿន ភេទប្រុស អាយុ ៣៩ឆ្នាំ រស់នៅភូមិវាលហាត់ ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ធ្វើដំណើរពីលិចទៅកើត លុះមកដល់កន្លែងកើតហេតុខាងលើ បានបុកក្មេងថ្មើរជើងរត់ឆ្លងផ្លូវ។

ក្មេងស្រីរងគ្រោះឈ្មោះ ហុក ស្រីកែវ អាយុ ០៣ឆ្នាំ ស្លាប់ពេលទៅដល់មណ្ឌលសុខភាពស្រុកម៉ាឡៃ។

មូលហេតុ៖ ក្មេងអាយុក្រោម០៦ឆ្នាំរត់ឆ្លងផ្លូវ។

ក្រោយកើតហេតុ សមត្ថកិច្ចចុះធ្វើការវាស់វែង យកវត្ថុតាងទៅរក្សាទុកនៅអធិការដ្ឋាន ចំណែក សពត្រូវបានប្រគល់ជូន ក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់