ព័ត៌មានជាតិ

រកឃើញ មីម៉ាម៉ា ទឹកក្រូច ទឹកដោះគោជូរ និងចាហួយដូង មានសារធាតុគីមី

ព្រះវិហារៈ យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូល នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩ មន្រ្តីសាខាកាំកុងត្រូលខេត្តព្រះវិហារ ដោយមានការសហការពីមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី បានចុះត្រួតពិនិត្យ និងផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ ដែលមានដាក់តាំងលក់នៅផ្សារភ្នំដែក ក្នុងភូមិភ្នំដែក ឃុំរមណីយ ស្រុករវៀង ខេត្តព្រះវិហារ។ ក្នុងសកម្មភាពនេះ មន្ត្រីជំនាញ បានធ្វើការត្រួតពិនិត្យរកភាពមិនអនុលោម នៅលើសំបកវេចខ្ចប់ផលិតផលម្ហូបអាហារផងដែរ។

ជាលទ្ធផលមន្ត្រីជំនាញ បានរកឃើញទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ មួយចំនួនដូចខាងក្រោម៖
– ទឹកក្រូចចម្រុះ ចំនួន ១៥ ដបធំ និង ១៨ យួរ ស្មើនឹង ៨២.៨ លីត្រ
– ទឹកដោះគោជូរ ចំនួន ០៤ ប្រអប់ ស្មើនឹង ០.៧២ លីត្រ
– ទឹកផ្លែឈីចម្រុះ ចំនួន ៤៣ ដប ស្មើនឹង ១១.៤៤ លីត្រ
– នំចម្រុះ ចំនួន ០៩ កញ្ចប់ ស្មើនឹង ៤,១៥២ គីឡូក្រាម
– ដំណាបចេក ចំនួន ២០ កញ្ចប់ ស្មើនឹង ០.៤ គីឡូក្រាម
– មីម៉ាម៉ា ចំនួន ១៩៥ កញ្ចប់ ស្មើនឹង ១៧.៧០ គីឡូក្រាម
– ចាហួយដូង ចំនួន ០៨ កេស ស្មើនឹង ៤៨ គីឡូក្រាម។

ក្រោយមក មន្ត្រីកាំកុងត្រូលបានធ្វើកំណត់ហេតុដកហូត ទំនិញទាំងនោះយកទៅកម្ទេចចោលតាមនីតិវិធី ទន្ទឹមនិងនោះមន្ត្រីជំនាញក៏បានធ្វើការណែនាំដល់អាជីវករផ្សេងទៀត ឲ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ជៀសវាងបង្កផលប៉ះពាល់ ដល់សុខភាពប្រជាពលរដ្ឋ និងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត៕

មតិយោបល់