ព័ត៌មានជាតិ

ខ្ចីម៉ូតូបាត់៤ថ្ងៃ​ បែជាប្រទះឃើញស្លាប់នៅក្នុងទឹកទៅវិញ

កោះកុង: ថ្ងៃទី ១០ ខែមេសា ឆ្នាំ២០១៩ នៅវេលាម៉ោង៤និង៥១នាទីកម្លាំងប៉ុស្តិរដ្ឋបាលនគរបាលស្ទឹងវែង បានទទួលព័ត៍មានពីប្រជាពលរដ្ឋថាមានបុរសម្នាក់បានជិះម៉ូតូធ្លាក់ផ្លូវចូលទឹកបណ្តាលឲ្យស្លាប់ នៅចំណុចខ្លងចិក ស្ថិតនៅភូមិស្ទឹងវែង សង្កាត់ ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង រយះពេល៤ថ្ងៃមកហើយ ជនរងគ្រោះឈ្មោះ ផៃ សំណាង ភេទប្រុស អាយុ ៣០ ឆ្នាំ ជនជាតិខ្មែរ មុខរប កម្មករសំណង់ មានទីលំនៅភូមិបាងកាយាក ឃុំ ពាមក្រសោប ស្រុកមណ្ឌលសីមា បានខ្ចីម៉ូតូ របស់ឈ្មោះ ឯក លាង (ត្រូវជាមិត្តភក្ត្រ័ )ភេទប្រុស អាយុ ២៤ ឆ្នាំ ជនជាតិខ្មែរ មុខរប នៅផ្ទះ មានទីលំនៅ ភូមិ ១ ដងទង់ ជិះមកបញ្ចុកបាយប្អូន ខ្វឹននៅផ្ទះភូមិបឹងកាយាក តាំងពីថ្ងៃទី៦ ខែមេសា មកម្លេះ ដោយស្ថានភាពស្រវឹង ពីភូមិ ១ដងទង់ចាប់ពីពេលនោះមកបាត់ខ្លួនរហូត។
ក្រោយពីទទួលបានដំណឹងនេះសមត្ថកិច្ចបានចុះពិនិត្យជាក់ស្តែងរួចទើបប្រគល់សាកសពជូនសាច់ញ្ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

 

មតិយោបល់