ព័ត៌មានជាតិ

ប៉ះចំថ្ងៃស៊យ! ធ្វើសកម្មភាពឆក់ បម្រុងរត់គេចត្រូវកម្លាំងល្បាតចាប់ក្របួច

កណ្ដាល: កាលពីថ្ងៃទី២៨ ខែកុម្ភ: ឆ្នាំ២០២០ វេលាម៉ោង ៩ និង ៣០នាទី ស្ថិតភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មានករណីឆក់មួយកើតឡើង។

ជនរងគ្រោះឈ្មោះ ចេង ស៊ីថុន ភេទស្រី អាយុ ៤០ ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅភូមិ/សង្កាត់ខាងលើ។
ជនសង្ស័យចំនួន២នាក់រួមមាន/
១/ឈ្មោះ សេង រិទ្ធា ហៅទូច ភេទប្រុស អាយុ ១៨ ឆ្នាំ មានទីលំនៅភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ(ឃាត់ខ្លួន)។
២/ឈ្មោះ តា ភេទប្រុស អាយុ ១៨ ឆ្នាំ មានទីលំនៅភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ (គេចខ្លួន)។

វត្ថុតាងដកហូតបាន៖ កាបូបយួរដៃ ពណ៌សូកូឡារូបផ្កាយ០១(របស់ជនរងគ្រោះ)។

ដំណើររឿង៖ កាលពីពេលវេលាកើតហេតុ ជនរងគ្រោះកំពុងដើរយួរកាបូបតាមផ្លូវ ខណ:នោះមានជនសង្ស័យ២នាក់បានជិះម៉ូតូ១គ្រឿងម៉ាក Honda click ពណ៌ខ្មៅ បើកបរដោយឈ្មោះ តា ចំណែកឈ្មោះ សេង រិទ្ធាហៅក្រឹម អង្គុយខាងក្រោយ ហើយក៏ចុះពីលើម៉ូតូធ្វើសកម្មភាពឆក់កាបូបពីដៃជនរងគ្រោះហើយ រត់ឡើងម៉ូតូវិញតែត្រូវកម្លាំងជំនាញកំពុងល្បាត ស្ទាក់ចាប់បានបញ្ជូនទៅអធិការដ្ឋានក្រុងតាខ្មៅ។

ក្រោយឃាត់ខ្លួន ជនសង្ស័យសារភាពថាខ្លួននិងបក្ខពួកពិតជាបានធ្វើសកម្មភាពឆក់កាបូបលុយរបស់ជនរងគ្រោះប្រាកដមែន បច្ចុប្បន្ន សមត្ថកិច្ចកំពុងកសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់