ព័ត៌មានជាតិ

ចេញពីពន្ធធនាគារមិនរៀង ឥទ្បូវត្រូវសមត្ថកិច្ច ចាប់វាយខ្នោះម្ដងទៀត

កំពង់ស្ពឺៈ កាលពីវេលាម៉ោង ៤និង៣០នាទីទៀបភ្លឺថ្ងៃទី ១១ ខែមេសា ឆ្នាំ២០១៩ មានករណីជនសង្ស័យម្នាក់ ត្រូវប្រជាពលរដ្ឋឃាត់ខ្លួន ប្រគល់ជូនសមត្ថកិច្ច ពាក់ព័ន្ធករណីលួចមាន់ ស្ថិតនៅភូមិក្ងោកពង ឃុំពពេល ស្រុកត្រាំកក ខេត្តតាកែវ។

ជនរងគ្រោះឈ្មោះ ស៊ិន ធន់ ភេទប្រុស អាយុ ៣៥ឆ្នាំ មានទីលំនៅភូមិកើតហេតុខាងលើ។ ជនសង្ស័យឈ្មោះ អ៊ិម ធឿន ភេទប្រុស អាយុ ៣៥ឆ្នាំ បច្ចុប្បន្នរស់នៅភូមិពោធិ៍ ឃុំពោធិ៍អង្រ្គង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ (ឃាត់ខ្លួន)។

ដំណើររឿង៖ នៅវេលាម៉ោងកើតហេតុខាងលើ ជនសង្ស័យ បានធ្វើសកម្មភាពលួចមាន់ចំនួន ០២ក្បាល តែត្រូវម្ចាស់ផ្ទះភ្ញាក់ទាន់ឃាត់ខ្លួន រួចរាយការណ៍ជូនសមត្ថកិច្ច ចុះត្រួតពិនិត្យឆែកឆេរ រកឃើញឧបករណ៍ លួចគាស់ផ្ទះមួយកំផ្លែ ដាក់នៅក្នុងកាតាបស្ពាយ និងម៉ូតូ១គ្រឿង ម៉ាក ហុងដា សេ១២៥ ស៊េរី ឆ្នាំ២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម1Q-8302 ហើយជនរងគ្រោះ ក៏ប្រគល់ខ្លួនជនស្ស័យជូនសមត្ថកិច្ចតែម្ដង។

សូមបញ្ជាក់៖ ជនសង្ស័យខាងលើ គឺជាមុខសញ្ញាលួចគាស់ផ្ទះ និងធ្លាប់ជាប់ពន្ធធនាគារ (ពីបទអំពើលួចគាស់ផ្ទះ) នៅចំណុចភូមិទួលត្បែង ឃុំលាបូរ កាលពីឆ្នាំ ២០១៧ ករណីនេះ ក្រុមកម្លាំងជំនាញ កំពុងកសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់