ភ្នំពេញៈ លោក ឌីរ័ត្ន ខេមរុណ អភិបាលរងខណ្ឌមានជ័យ បានដឹកនាំកម្លាំងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី២ និងកម្លាំងសាលាខណ្ឌមានជ័យ ចុះឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ នៅចំណុចអតីតផ្ទះសំណាក់មារឌីផ្លូវមុនីរ៉េតភូមិ១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ពីបទបើកកន្លែងលេងល្បែងស៊ីសងខុសច្បាប់ (ហ្គេមស៊ីសងលុយ)។
នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង១១និង០០នាទី សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង០៣នាក់នេះ៖
១.ឈ្មោះ MAZHIBIN ភេទប្រុស អាយុ៥១ឆ្នាំ ជនជាតិចិន មុខរបរអាជីវករ ស្នាក់នៅផ្ទះគ្មានលេខផ្លូវ២៧១ ក្រុមទី១ ភូមិ៥ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ
២.ឈ្មោះ ZHOUYINGCHUN ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិចិន មុខរបរជាងដំឡើងម៉ាស៊ីន ស្នាក់នៅផ្ទះគ្មានលេខផ្លូវ២៧១ ក្រុមទី១ភូមិ៥ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ
៣.ឈ្មោះ ANJUN ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិចិន មុខរបរជាងដំឡើងម៉ាស៊ីន ស្នាក់នៅផ្ទះគ្មានលេខផ្លូវ២៧១ ក្រុមទី១ភូមិ៥ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
វត្ថុតាងចាប់យកបានមាន៖ ទូរហ្គេមបាញ់ត្រីចំនួន៦ ទូរហ្គេមប្រណាំងឡានចំនួន២ ទូរហ្គេមបាញ់គ្នាចំនួន២ ទូរហ្គេមវាយគ្នាចំនួន៦ ទូរហ្គេមវាយពុងចំនួន៨ ទូរហ្គេមមាសប្រាក់កែវកងចំនួន៨ កៅអីចំនួន៦៨ និងទូរទស្សន៍ចំនួន០១គ្រឿង។
បច្ចុប្បន្នជនសង្ស័យទាំង០៣នាក់ ត្រូវបានឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿង ចាត់ការទៅតាមនីតិវិធី៕
មតិយោបល់