ព័ត៌មានជាតិ

មន្រ្ដីបេឡាជាតិរបបសន្ដិសុខសង្គម បុកគេសា្លប់ មិនទទួលខុសត្រូវ

កែប: នៅវេលាម៉ោង ៦និង១៥នាទីព្រឹកថ្ងៃទី ១១ ខែមេសា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូ និងរថយន្ដ មានទិសបញ្រ្ចាសគ្នា នៅចំណុចផ្លូវកោងទឹករំហាច ខាងលិចបង្គោលគីឡូម៉ែត្រលេខ២៣ តាមបណ្ដោយផ្លូវជាតិលេខ៣៣ ក្នុងភូមិភ្នំលាវ ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប។

ម៉ូតូ ម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅ គ្មានស្លាកលេខ បើកបរដោយឈ្មោះ ទា អាំ ភេទប្រុស អាយុ ៤៤ឆ្នាំ ភូមិកែវក្រសាំង សង្កាត់កែប ក្រុង/ខេត្ដកែប ស្លាប់នៅកន្លែងកើតហេតុ។

រថយន្ដ ម៉ាក កាមរី ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AH-7498 បើកបរដោយឈ្មោះ ទែន សុខន ភេទប្រុស អាយុ ៣៤ឆ្នាំ មុខរបរ មន្រ្ដីបេឡាជាតិរបបសន្ដិសុខសង្គមខេត្ដកែប មានស្រុកកំណើតនៅភូមិក្រោលគោ ឃុំកំពូលមាស ស្រុកមុខកំពូល ខេត្ដកណ្ដោល (កើតហេតុភ្លាម ជនបង្ក បានរត់គេចខ្លួនបាត់) ។

ក្រោយពេលកើតហេតុ សមត្ថកិច្ច ចុះធ្វើការវាស់វែង យកវត្ថុតាងទៅរក្សាទុកនៅស្នងការនគរបាលខេត្ដកែប ចំណែក សពត្រូវបានប្រគល់ជូនសាច់ជាតិ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់