ព័ត៌មានជាតិ

ប្រកាសផ្ទេរភារកិច្ចមុខតំណែង និងបំពាក់ឋានន្តរស័ក្តិមន្រ្តីនគរបាលនៅ​អធិការដ្ឋានស្រុកបរកែវ

រតនគិរីៈ នៅអធិការដ្ឋានស្រុកបរកែវ ខេត្តរតនគិរី បានរៀបចំពិធីប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិមន្រ្តីនគរបាល ក្រោយអធិបតីភាពលោកឧត្តមសេនីយ៍ត្រី ងួន គឿន ស្នងការនគរបាលខេត្តរតនគិរី លោក ឃុំ សុខន ប្រធានក្រុមប្រឹក្សាស្រុកបរកែវ និងលោក រចំ ទៀន អភិបាលរងស្រុកបរកែវ កាលពីរសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៦នេះ។

លោក វរសេនីយ៍ឯក ឆេងសុភា នាយការិយាល័យបុគ្គលិកនៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី បានអានសេចក្តីសម្រេចរបស់អគ្គស្នងការនគរបាលជាតិ ដោយក្នុងនោះផ្ទេរភារកិច្ចលោកអនុសេនីយ៍ឯក សោម ចាន់ដារ៉ា ពីអធិការរងស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង មកអធិការរងស្រុកបរកែវខេត្តរតនគិរី។ ចំណែកមន្ត្រីនគរបាលត្រូវដំឡើងឋានន្តរស័ក្តិមានអនុសេនីយ៍ទោ៣នាក់ អនុសេនីយ៍ត្រី២នាក់ ព្រិន្ទបាលឯក៣នាក់ ព្រិន្ទបាលទោ៣នាក់ ពលបាលឯក១នាក់ និងថ្នាក់ពលបាលទោ៣នាក់។

ក្នុងឱកាសនេះដែរ លោកឧត្តមសេនីយ៍ត្រី ងួន គឿន បានលើកឡើងពីការខិតខំប្រឹងប្រែងធ្វើការងាររបស់កម្លាំងនគរបាលស្រុកបរកែវ មានស្នាដៃល្អ នាពេលកន្លងមក ហើយការដំឡើងស័ក្តិថ្ងៃនេះ គឺជាការខិតខំរបស់បងប្អូន។

ដោយឡែកការផ្ទេរភារកិច្ចរបស់លោក សោម ចាន់ដារ៉ា មកទីនេះ ដើម្បីប្រសិទ្ធិភាពការងារថែមទៀត ព្រោះអង្គភាពមានការមម៉ាញឹកដូចជា ចូលរួមការពារមណ្ឌលបោះឆ្នោត ឃុំ-សង្កាត់ដែលប្រព្រឹត្តទៅនាពេលខាងមុខនេះ។

លោកឧត្តមសេនីយ៍ត្រី ងួន គឿន បានធ្វើការណែនាំឲ្យលោកអធិការរងទើបផ្លាស់មក និងមន្ត្រីនគរបាលទើបដំឡើងឋានន្តរស័ក្តិ ត្រូវមានសាមគ្គីភាពផ្ទៃក្នុងល្អ គោរពឋានានុក្រមគោរពវិន័យនគរបាលជាតិធ្វើការបម្រើជាតិបម្រើប្រជាពលរដ្ឋ ពោលគឺគ្មានថ្ងៃបុណ្យ គ្មានថ្ងៃអាទិត្យនោះទេ៕

photo_2016-10-15_12-12-44photo_2016-10-15_12-12-41photo_2016-10-15_12-12-42photo_2016-10-15_12-12-43-2photo_2016-10-15_12-12-43

មតិយោបល់