ព័ត៌មានជាតិ

ឃាត់ខ្លួនជនជាតិចិនម្នាក់ ពីបទបង្ហោះដ្រូន នៅមុខសួនច្បារព្រះបរមរាជវាំង

ភ្នំពេញ: កាលពីវេលាម៉ោង ០៦និង៣០នាទីថ្ងៃទី ១១ ខែមេសា ឆ្នាំ២០១៩ ប៉ុស្តិ៍នគរបាលជ័យជម្នះ ធ្វើឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ Lin YANHE ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិចិន មុខរបរ ទេសចរណ៍ កាន់លិខិតឆ្លងដែនលេខ E04955964 ស្នាក់នៅសណ្ឋាគារ City Came Food ស្ថិតនៅ ផ្ទះលេខ២៨ ផ្លូវ១១៥ សង្កាត់បឹងប្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ។

ពីបទ៖ បង្ហោះឧបករណ៍ដ្រូន បំពាក់ដោយកាំមេរ៉ាថតរូប បញ្ជាដោយតេឡេកម៉្មង់ (DRONE) នៅត្រង់ចំណុចលើសួនច្បារ ព្រះបរមរាជវាំងផ្លូវ ស៊ីសុវត្ថិ ភូមិ ០១ សង្កាត់ជ័យជម្នះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

វត្តុតាងចាប់យក៖
– ដ្រូន ចំនួន០១ ម៉ាក DJIពណ៌ សរ ចំនួន០១គ្រឿង ផលិតនៅប្រទេសចិន
– ទូរសព្ទ័ដៃចំនួន ០១គ្រឿង ម៉ាក iPhone7 ពណ៌ក្រហម
– ថ្មចំនួន ០១ដុំ
– តេឡេសំរាប់បញ្ជាចំនួន ១គ្រឿង ម៉ាក DJI ពណ៌ស ១គ្រឿង

ដោយនៅវេលាម៉ោង ៨និង៣០នាទី កម្លាំងខណ្ឌនិងប៉ុស្តិ៍ បានប្រគល់ជនជាតិចិនខាងលើ ជូនកម្លាំងនៃនាយកដ្ឋាន ប្រឆាំងបទល្មើសបច្ចេកវិទ្យា ដើម្បីចាត់ការតាម នីតិវិធីច្បាប់បន្ត៕

មតិយោបល់