ព័ត៌មានជាតិ

ជនជាតិចិនម្នាក់សង្ស័យស្រវឹងស្រា បើករថយន្ត RX300 បុករបងបុរីសូនីខ្ទេចទៅមុខលែងរួច

ភ្នំពេញ: រថយន្តឡិចស៊ីសRX300 ពណ៌ខ្មៅមួយគ្រឿងពាក់ស្លាកលេខ2O-4705 បើកបរដោយបុរសជនជាតិចិនម្នាក់ សង្ស័យស្រវឹង បើកបុករបងបុរីសូនី រងការខូចខាតរបងចំនួន២ផ្ទាំងរីឯរថយន្តខូចខាតផ្នែកខាងមុខយ៉ាងដំណំ ។
បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៥និង៣០នាទីព្រឹក ថ្ងៃទី៨ ខែមិថុនា ខែកក្កដា ឆ្នាំ២០២១ នៅចំណុចផ្លូវបេតុង ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

បើតាមសាក្សីពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានដឹងឲថា មានប្រជាពលរដ្ឋបានឮសូរផាំងតាំងពីម៉ោងប្រមាណជាង ១យប់រំលងអាធ្រាតឈានចូលថ្ងៃទី៨ ខែកក្កដា ឆ្នឈ២០២១ ប៉ុន្តែមិនចាប់អារម្មណ៍ លុះម៉ោងជាង៥កន្លះព្រឹកពេលចេញដើរហាត់ប្រាណក៏ឃើញរថយន្តឡិចស៊ីសខាងលើនេះ មានសភាពបុករបងបែបនេះតែម្តង ទើបរាយការណ៍ទៅប្រាប់សមត្ថកិច្ចមូលដ្ឋាន។

ក្រោយសមត្ថកិច្ចមូលដ្ឋាននិងជំនាញចរាចរណ៍ខណ្ឌបានចុះទៅទីតាំងកើតហេតុ ក៏មានស្ត្រីម្នាក់ដែលស្គាល់ម្ចាស់រថយន្តខាងលើ បានទាក់ទងទៅម្ចាស់រថយន្តដែលជាជនជាតិចិន មកដោះស្រាយ។

ក្រោយមកជនជាតិខាងលើបានដោះស្រាយ ជាមួយសមត្ថកិច្ចនិងធានាសាងសង់របងខូចខាតឡើងវិញដោយឲជាងមកម៉ៅការយកចំនួន៦០០ដុល្លារ រួចស្ទួចយករថយន្តទៅជួសជុលដោយខ្លួនឯង៕

មតិយោបល់