ព័ត៌មានជាតិ

ផ្អើលប្រជាពលរដ្ឋ ប្រទះឃើញឆ្អឹងសាកសព មិនស្គាល់អត្តសញ្ញាណ

រតនគិរីៈ នៅវេលាម៉ោង០៦ និង៣០នាទីព្រឹកថ្ងៃទី១០ខែមេសា ឆ្នាំ២០១៩ មានករណីប្រជាពលរដ្ឋ ប្រទះឃើញឆ្អឹងសាកសពជនអនាថាម្នាក់ (មិនស្គាល់អត្តសញ្ញាណ) នៅចំណុចក្នុងប្រឡាយទឹក ផ្លូវជាតិលេខ៧៦ ចន្លោះបង្គោលគីឡូលេខ២៦៥-២៦៦ ស្ថិតនៅភូមិស្រែឈូក ឃុំជ័យឧត្តម ស្រុកលំផាត់។

សពជនរងគ្រោះ ត្រូវបានគេប្រទះឃើញដេកស្លាប់ ក្រោមម្លប់ដើមឈើ ប្រហែលចន្លោះ ២-៣ ខែមកហើយ។

ក្រោយទទួលបានព័ត៌ភ្លាម កម្លាំងជំនាញការិយាល័យបច្ចេកទេស ការិយាល័យកម្រិតធ្ងន់ របស់ស្នងការដ្ឋាននគរបាល ខេត្តរតនគិរី និងកងកម្លាំងប្រដាប់អាវុធទាំង៣ស្រុកលំផាត់ ដោយមានការសម្របសម្រួលពីលោក រ៉ា បូរ៉ាន់ឌី ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តរតនគិរី បានដំណើរការត្រួតពិនិត្យកន្លែងកើតហេតុ ពិនិត្យសាកសព បានសន្និដ្ឋានថា ជាករណីមនុស្សដេកស្លាប់ ដោយសារខ្យល់គ។

រហូតដល់ម៉ោង១០ ព្រឹកថ្ងៃដដែល ដោយមានការអនុញ្ញាតិពីលោកព្រះរាជអាជ្ញារង ទើបសមត្ថកិច្ច បានបូជាសាកសព នៅនឹងកន្លែងតែម្ដង៕

មតិយោបល់