ភ្នំពេញៈ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង៥និង១០នាទី ប៉ុស្តិ៍រដ្ឋបាលអូរបែក្អម បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចមានស្ថានទម្ងន់ទោស (ឆក់យកទូរសព្ទ័ដៃ) នៅចំណុចមុខហាងទូរសព្ទ័ដៃណូគា ផ្លូវ២៧១ ភូមិអូរបែកក្អម សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ជនសង្ស័យខាងលើមាន ឈ្មោះ គឹម សំណាង ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះ លេខ១២៨ ផ្លូវបេតុង ភូមិឬស្សូ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ (មានសារធាតុញៀន) ។
ចំណែកជនរងគ្រោះ ឈ្មោះ ទេព ធីតា ភេទស្រី អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះជួលលេខ២៦ ផ្លូវបេតុង ភូមិអ័កគីដេរ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។
ទូរស័ព្ទដែលជនសង្ស័យឆក់ម៉ាក ម៉ាកអាយហ្វូន ប្រគល់ឲ្យជនរងគ្រោះវិញ និងម៉ូតូ០១គ្រឿង ម៉ាកនិច ពណ៌ស ផលិតឆ្នាំ២០១៤ ពាក់ស្លាកលេខកណ្តាល 1T-4374 របស់ជនសង្ស័យ ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះ បានជិះម៉ូតូរបស់ខ្លួន មកដល់ចំណុចកើតហេតុ ស្រាប់តែលេចមុខជនសង្ស័យខាងលើ ជិះម៉ូតូមកជិតជនរងគ្រោះ រួចធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃ ពីដៃជនរងគ្រោះបាន រួចជិះម៉ូតូគេចខ្លួន តែត្រូវកម្លាំងល្បាតប៉ុស្តិ៍អូរបែកក្អម ឃើញទាន់ក៏ដេញតាម ចាប់បានជនសង្ស័យ យកមកធ្វើការសាសកសួរ នៅប៉ុស្តិ៍រដ្ឋបាលអូរបែកក្អម រួចជនរងគ្រោះ បានដាក់ពាក្យបណ្តឹងចោទប្រកាន់ជនសង្ស័យតែម្តង ។
បច្ចុប្បន្ន ជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី៕
មតិយោបល់