ភ្នំពេញៈ បញ្ហាភូមិ/ឃុំមានសុវត្ថិភាពជាកត្តាសំខាន់ បន្ទាប់ពីរដ្ឋាភិបាលបានដាក់បញ្ចូលឲ្យប្រើប្រាស់ជាផ្លូវការ ជាមួយគ្នានោះក្នុងចំណោមគោលនយោបាយទាំង៩ចំណុច គឺបទល្មើសល្បែងស៊ីសង ហ្គេមអនឡាញ ជាកត្តាសំខាន់ ដែលប្រជាពលរដ្ឋចាប់អារម្មណ៍ជាងគេ ព្រោះ ល្បែងស៊ីសងអាចធ្វើឲ្យមនុស្សឈ្លក់វង្វេង ភ្លេចការងារ ភ្លេចបាយភ្លេចទឹក ភ្លេចការសិក្សារ និងកែប្រែពីការចាញ់ល្បែងទៅជាបទល្មើស លួច ឆក់ ប្លន់ជាដើម។
ជាក់ស្តែងកាលម៉ោង០៩និង៣០នាទីរព្រឹកថ្ងៃទី២៤ សីហា ឆ្នាំ ២០១៦អាជ្ញាធរខណ្ឌបានចុះបង្ក្រាបហ្គេម អនឡាញចំនួន០១ទីតាំងដែលបង្កប់ល្បែងភ្នាល់បាល់ និងធ្វើការដកហូតសម្ភារៈ និងលុយមួយចំនួន ទីតាំងហ្គេមអន ឡាញ យីហោ ភក្តី ណេត ២៨៨ ស្ថិតនៅផ្លូវលេខ១១ ក្រុម១ ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
ក្នុងប្រតិបត្តិការខាងលើនេះដឹកនាំដោយលោក សាំង សុភៈវិចិត្រ អភិបាលរងខណ្ឌតំណាងលោក ប៉ឹល កុសល អភិបាលខណ្ឌសែនសុខ លោក ញឹម ភារុណ មន្ត្រីសាលាខណ្ឌ លោក ប៉ិន ចន្ថា ប្រធានសណ្តាប់ធ្នាប់ខណ្ឌ។
ម្ចាស់ទីតាំង ឈ្មោះ សាន ភក្តី ភេទប្រុស អាយុ៣០ឆ្នាំមុខរបរបើកទីតាំងហ្គេមនិងស្នាក់នៅផ្លូវលេខ១១ ក្រុម១ ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ ដោយធ្វើការដកហូត កុំព្យូទ័រ ១១ ឈុត រួមទាំងថវិកា២០ម៉ឺនរៀល។
ពលរដ្ឋក្នុងមូលដ្ឋានពិតជាមានការសាទរចំពោះចំណាត់ការរបស់លោកអភិបាលខណ្ឌសែនសុខទៅលើទីតាំងហ្គេម អនឡាញខាងលើនេះ និងសំណូមឲ្យលោកមេត្តាជួយបោសសម្អាតទីតាំងហ្គេមអនឡាញឲ្យអស់ផងក្នុងខណ្ឌសែនសុខនេះពីព្រោះនៅមានច្រើនកន្លែងទៀត។
បច្ចប្បន្នសម្ភារៈហ្គេមអនឡាញខាងលើ ត្រូវបានដកហូតយកទៅរក្សាទុកនៅសាលាខណ្ឌសែនសុខ៕
https://youtu.be/ra_o4ygeOf4
មតិយោបល់