ព័ត៌មានជាតិ

លុចស៊ីស RX 300 ប៉ះទង្គិចនឹងម៉ូតូ បណ្ដាលឲ្យស្លាប់ម្នាក់

ព្រះសីហនុ: ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តលុចស៊ីស RX 300 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2Q-2636 និងម៉ូតូហុងដាឌ្រីម បណ្តាលឲ្យបុរសម្នាក់ស្លាប់។

កើតហេតុវេលាម៉ោង ១២ និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ ១៨៤-១៨៥ ស្ថិតក្នុងភូមិចុងអូរ ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ក្រោយកើតហេតុ សមត្ថកិច្ច បានចុះវាស់វែង យកវត្ថុតាងទាំងពីរគ្រឿង មករក្សាទុកនៅប៉ុស្តិ៍នគរបាល ដើម្បីរងចាំដោះស្រាយពេលក្រោយ។ ចំណែកសព ត្រូវបានប្រគល់ជូនសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់