ព័ត៌មានជាតិ

អគ្គិភ័យឆេះជញ្ជ្រាំងស្រូវ រាលដល់ចម្ការស្វាយ និងតាង៉ែន ខូចខាតអស់ជាច្រើនដើម

កំពង់ចាម: នៅវេលាម៉ោង ១១និង១៥នាទីព្រឹកថ្ងៃទី ១២ ខែមេសា ឆ្នាំ២០១៩ មានករណីភ្លើងឆាបឆេះ ជញ្ជ្រាំងស្រូវ នៅចំណុចម្តុំខាងជើងភូមិឃ្លោយទី ០១ ឃុំមៀន ស្រុកព្រៃឈរ បណ្តាលឲ្យឆេះរាលដាលមកដល់ចម្ការរបស់ឈ្មោះ អ៊ុក គឹមលី នៅភូមិឃ្លោយទី១ ឃុំមៀន ។

ក្រោយពីទទួលបានព័ត៌មានភ្លាម លោក កែវ ស៊ាងហ៊ាន់ អធិការបានចាត់បញ្ជាកម្លាំងអធិការដ្ឋាន និងប៉ុស្តិ៍ ដោយមានការចូលរួមដឹកនាំបញ្ជាផ្ទាល់ពីលោក គឹម បូរ៉ាឌី អភិបាលរងស្រុកព្រៃឈរ និងមានការចូលរួមសហការពីកម្លាំងជំនាញខេត្ត ស្រុកកំពង់សៀម បានចុះជួយពន្លត់ រហូតមកដល់ម៉ោង ១២និង១០នាទីថ្ងៃត្រង់ ទើបពន្លត់រលត់បានទាំងស្រុង ។

ហេតុកាណ៍នេះ ប្រើរថយន្តពន្លត់អគ្គិភ័យស្រុក ០១ គ្រឿង ទឹក ០២ ស៊ឺទែន, ខេត្ត ០១ គ្រឿង ទឹក ០១ ស៊ឺទែន, និង ស្រុកកំពង់សៀម ០១ គ្រឿង ទឹក ០១ ស៊ឺទែន ។

សរុបការខូចខាតរួមមាន៖
១. ឆេះជញ្ជ្រាំងស្រូវ ប្រមាណ ០៤ ហិចតា
២. ខូចខាតដំណាំក្នុងចម្ការមាន (ខូចខាត ដំណាំស្វាយ ១០០ ដើម និង តាង៉ែន ១២០ ដើម )
៣. មិនបង្កឲ្យគ្រោះថ្នាក់ដល់មនុស្សឡើយ

មូលហេតុ៖ បណ្តាលមកពីការដុតកញ្ច្រាំងស្រូវ បង្កឲ្យមានការឆេះរាលដាល ៕

 

មតិយោបល់