ព័ត៌មានជាតិ

រថយន្ត៣គ្រឿង បុកបន្តកន្ទុយគ្នា របួសមនុស្ស ០៦នាក់

សៀមរាប: តាមសេចក្ដីរាយការណ៍បឋម បានឲ្យដឹងថា នៅវេលាម៉ោង២ និង៣០នាទីរសៀលថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរ រថយន្ត៣គ្រឿង បានបុកបន្តកន្ទុយគ្នា តាមបណ្ដោយផ្លូវលេខ៦អា នៅចំណុចស្ពានក្អែក ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប។

ករណីនេះ បណ្តាលឲ្យមនុស្សចំនួន០៦នាក់រងរបួស ដោយក្នុងនោះ គឺមានជនបរទេសផងដែរ៕

មតិយោបល់