ព័ត៌មានជាតិ

រថយន្តកែច្នៃ ត្រូវម៉ូតូបុកពីក្រោយ បណ្ដាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗ

បាត់ដំបងៈ នៅថ្ងៃទី ១២ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង ៨និង១០នាទីព្រឹក មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តច្នៃ និងម៉ូតូ ត្រង់ចំណុចក្រុមទី៥៧ ភូមិបឹងព្រីង ឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង តាមបណ្ដោយផ្លូវជាតិលេខ៥ កំពុងស្ថាបនា។

១. អ្នកបើករថយន្តច្នៃឈ្មោះ សួនណារី ភេទសប្រុស អាយុ ៥០ឆ្នាំនៅភូមិបឹងព្រីង ឃុំប្រឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង
២.អ្នកបើកបរម៉ូតូស៊េរី២០១៤ ឈ្មោះ ផៃ សុវណ្ណា ភេទប្រុស អាយុ ២៩ ឆ្នាំនៅភូមិក្បាលស្ពាន ឃុំល្វា ស្រុកបវេលខេត្តបាត់ដំបង (ស្លាប់) ពាក់មួកសុវត្ថិភាព។

ដំណើររឿង៖ មុនដំបូងគេឃើញមានរថយន្តច្នៃ ១គ្រឿង បើកថយក្រោយចេញពីផ្ទះ ទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុ មានម៉ូតូ ១គ្រឿង ម៉ាក ហុងដាឌ្រីម C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ ២០១៤ ពាក់ស្លាកលេខ បាត់ដំបង 1R-7656 បើកពីទិសខាងជើងឆ្ពោះទៅទិសខាងត្បូងក្នុងល្បឿនលឿន បានបុករថយន្តច្នៃចំពីក្រោយចំហៀងខាងស្តាំ បណ្តាលឲ្យស្លាប់នៅនិងកន្លែងកើតហេតុ។

ក្រោយពេលកើតហេតុ កម្លាំងជំនាញចុះធ្វើការវាស់វែង និងប្រគល់ឲ្យការិយាល័យចរាចរណ៍ផ្លូវគោកខេត្តបាត់ដំបង ចាត់ការតាមនីតិវិធី ចំពោះ សពត្រូវបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់