ព័ត៌មានជាតិ

ទាស់សម្ដីគ្នា ឈាន់ដល់ហិង្សា ប្ដីបាត់បង់ជីវិត ឯងប្រពន្ធចូលប៉ុស្តិ៍

បាត់ដំបងៈ នៅវេលាម៉ោង ៧ និង៣០នាទីយប់ថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩ មានករណីហិង្សាក្នុងគ្រួសារ បណ្តាលឲ្យបុរសម្នាក់ស្លាប់ ស្ថិតនៅភូមិសាមសិប ឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង ។

តាមការឆ្លើយបំភ្លឺរបស់ប្រពន្ធឈ្មោះ ថេត ធី (ហៅសុភី) អាយុ ២០ឆ្នាំ នៅវេលាម៉ោងកើតហេតុខាងលើ ខ្លួនបានឈ្លោះប្រកែក ថែមប្រតាយប្រតបគ្នា ជាមួយប្តីឈ្មោះ ទី ផលឡាត់ អាយុ២៧ឆ្នាំ ដោយក្នុងដៃខ្លួនមានកាន់កាំបិតចុងស្រួច មុតត្រូវចំប្តី ត្រង់ដើមដោះខាងឆ្វេង បណ្ដាលឲ្យស្លាប់ ក្រោយពីបានបញ្ជូនទៅមន្ទីរពេទ្យ កងពលតូចលេខ៥៣៕

មតិយោបល់