កំពង់ឆ្នាំងៈ នៅថ្ងៃទី ១២ ខែមេសា ឆ្នាំ២០១៩ កម្លាំងនៃអធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំង បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ អឺម ជា ភេទប្រុស អាយុ ២៩ឆ្នាំ មានទីលំនៅភូមិផ្សារលើ សង្កាត់ផ្សារឆ្នាំង ពីបទ(លួច) លុយចំនួន ៦០០០ដុល្លារ និងលុយខ្មែរចំនួន ៥លានរៀល នៅចំណុចផ្ទះជនរងគ្រោះ ឈ្មោះ អ៊ីម ឃន ភេទប្រុស អាយុ ៧៧ឆ្នាំ រស់នៅភូមិផ្សារលើ សង្កាត់ផ្សារឆ្នាំង កាលពីថ្ងៃទី ១៣ ខែមិនា ឆ្នាំ២០១៩ វេលាម៉ោង ១២និង០០នាទី ។
ក្រោយពេលកើតហេតុ ជនរងគ្រោះ ពុំបានមកដាក់បណ្ដឹង និងរាយការណ៍ដល់សមត្ថកិច្ចអ្វីឡើយ ដោយគ្រាន់តែមានការសង្ស័យ តាមដានដោយខ្លួនឯង ទៅលើ (ជនសង្ស័យ) បន្ទាប់មកទើបស៊ើប ដឹងព័ត៌មានក៏បានរាយការណ៍មកសមត្ថិកច្ច ទើបឃាត់ខ្លួនបានតែម្ដង។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានលួចលុយប្រាកដមែន ប៉ុន្តែខ្លួនបានយកទៅចាយអស់ហើយ បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានឃាត់ខ្លួន និងកសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕
មតិយោបល់