ព័ត៌មានជាតិ

ស្ត្រី ៣ នាក់​ជា​អ្នកបើក​យន្តហោះ​ឈ្លបយកការណ៍​នៅ​ឥណ្ឌា​បាន​បង្កើត​រឿង​ប្រវត្តិសាស្ត្រ​

​ស្ត្រី ៣ នាក់​ដែល​ជា​អ្នកបើកបរ​យន្តហោះ បាន​បង្កើត​រឿង​ប្រវត្តិសាស្ត្រ ខណៈ​ដែល​ពួកគេ បាន​ធ្វើ​ការហោះ​លើ​សមុទ្រ ឈ្លប់​យក​ការណ៍​នៅ​លើ​សមុទ្រ Arabian Sea ដែល​ធ្វើឲ្យ​ពួកគេ​ក្លាយជា​ស្ត្រី​លើក​ដំបូង​តាម​ជើងយន្តហោះ​ប្រហារ និង​ជា​ឆ្មាំ​នៅ​សមុទ្រ​ឥណ្ឌា​។​

​នៅ​ពេល​ថ្មីៗ​នេះដែរ យន្តហោះ​ឈ្លបយកការណ៍ Dornier បាន​ធ្វើ​ការហោះហើ​រលើ​អាការ នៃ​ទីក្រុង Daman ក្នុង​ប្រទេស​ឥណ្ឌា ដែល​នៅ​ជិត​សមុទ្រ Arabian Sea ជាមួយ​នឹង​ស្ត្រី​ទាំងអស់ ដែល​ជា​នាវិក រួមមាន Neetu Singh Bartwal ,Neha Murudkar និង Shristi Singh ។​ជាមួយនឹង​ការហោះហើរ​នេះដែរ ស្ត្រី​ដែល​ហោះហើរ​ទ័ពអាកាស​ទាំងនេះ​ក៏​ទទួលបាន​មេដាយ ផងដែរ នេះ​បើ​តាម​ក្រសួង​ការពារជាតិ​បាន​ចេញផ្សាយ​។​

​សមិទ្ធិផល​នេះ​ដែរ អាច​ធ្វើ​ទៅ​បាន​ជា​លើកដំបូង ដោយ​ឆ្លងកាត់​ហ្វឹកហាត់ Short Service Entry (​អ្នកសង្កេតការណ៍​) ដែល​ជា​វគ្គ​សិក្សា​ខ្លី ។​ស្ត្រី​ទាំងនោះ បាន​ឆ្លងកាត់​ការហ្វឹកហាត់​ជាច្រើន​ម៉ោង ដើម្បី​វាស​ស្ទង់​សមត្ថភាព ជាមួយ​នឹង​ដំណោះស្រាយ​លើ​យន្តហោះ​ឈ្លប​យកការណ៍ Dornier និង​យល់ដឹង​ពី​ឧបករណ៍​ចាប់​សញ្ញា ដែល​ដាក់​ការការពារ​ព្រំដែន ក្នុង​ប្រទេស​ឥណ្ឌា​។​ក្នុងអំឡុងពេល​ហ្វឹកហាត់​នេះដែរ ពួកគេ​បាន​ជិះ​យន្តហោះ​ជាច្រើន​ម៉ោង ទៅដល់​គោលដៅ​ដោយ​សុវត្ថិភាព នេះ​បើ​តាម​ក្រសួង​ការពារជាតិ​បាន​និយាយ​។​
​នេះ​គឺជា​ស្ត្រី​លើកដំបូង​ហើយ​ដែល​បាន​ហោះហើរ មិន​ត្រឹមតែ​ពាំនាំ ភាពជោគជ័យ ទៅកាន់ Indian Coast Guard ប៉ុណ្ណោះ​ទេ​ប៉ុន្តែ តែ​ជា​ស្ត្រី​ដែល​ផ្តល់​ភាតរភាព ជំនាញ​ពិសេស នឹង​ការប្តេជ្ញាចិត្ត​ដើម្បី​ប្រទេសជាតិ​៕

មតិយោបល់