ព័ត៌មានជាតិ

សម្តេចតេជោ ពិនិត្យ និងសាងសង់ថ្មីដល់វិទ្យាល័យចំនួន ៣នៅខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យៈ បន្ទាប់ពីបានចូលពិនិត្យ និងផ្តល់ការសាងសង់អគារសិក្សាថ្មី ដល់សាលារៀនចំនួន៦ នៅស្រុកព្រះនេត្រព្រះ និងក្រុងសេរីសោភ័ណ្ឌរួមមក នៅរសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៦ ដដែលនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចុះពិនិត្យ និងផ្តល់ការសាងសង់អគារថ្មី ដល់វិទ្យាល័យ ចំនួន៣ ថែមទៀត រួមមាន វិទ្យាល័យ ហ៊ុន សែន មង្គលបុរី វិទ្យាល័យ ស្ថិតស្រុកមង្គលបុរី និងវិទ្យាល័យស្វាយចេក ស្ថិតក្នុងស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

វិទ្យាល័យទាំងបីនោះ សម្តេចតេជោ ហ៊ុន សែន បានសម្រេចសាងសង់អគារសិក្សាថ្មី ឲ្យក្នុងសាលានិមួយៗ ចំនួន ៣០បន្ទប់ និងទីចាត់ការ ព្រមទាំងរៀបចំទីលានកីឡា និងផ្តល់ជូនកុំព្យូទ័រ ព្រីនធឺ និងម៉ាស៊ីនកូពីមួយចំនួនទៀតផងដែរ៕

photo_2016-10-18_23-28-26photo_2016-10-18_23-28-28photo_2016-10-18_23-28-30photo_2016-10-18_23-28-32photo_2016-10-18_23-28-33photo_2016-10-18_23-28-35photo_2016-10-18_23-28-37photo_2016-10-18_23-28-39photo_2016-10-18_23-28-41photo_2016-10-18_23-28-42

មតិយោបល់