សៀមរាបៈ ហេតុការណ៍ដែលគួឲ្យសង្វែកមួយដែល ៣នាក់ជាបងប្អូនថ្លៃនឹងគ្នា បានចុះដាក់បំពង់ទីបក្នុងអណ្តូងជម្រៅប្រមាណ៦ម៉ែត្របណ្តាលឲ្យស្លាប់ទាំងអស់បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១១និង៣០នាទី
ថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៩ នៅភូមិតាលាវ ឃុំតាសោម ស្រុកអង្គរជុំ ខេត្តសៀមរាប ។
ជនរងគ្រោះ៣នាក់មានឈ្មោះដូចខាងក្រោម:
១/ឈ្មោះ ធុល ធឿន ភេទប្រុស អាយុ២៩ឆ្នាំ
២/ឈ្មោះ ហ៊ន់ ជាតិ ភេទប្រុស អាយុ៣០ឆ្នាំ
៣/ឈ្មោះ លន់ ឡុក ភេទប្រុស អាយុ៣០ឆ្នាំ
ជនរងគ្រោះខាងលើរស់នៅភូមិឃុំកើតហេតុជាមួយគ្នា។
យោងតាមការពិនិត្យកោសល្យវិច្ច័យ មន្រ្តីនគរបាលជំនាញ និងក្រុមគ្រូពេទ្យបង្អែកស្រុកបានសន្និដ្ឋានថា ជនរងគ្រោះបានស្លាប់នៅក្នុងអណ្តូងមុនពេលបញ្ជូនមកដល់មន្ទីរពេទ្យ ដោយសារក្នុងអណ្តូងខ្វះអុកស៊ីសែន ទើបប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រណៃណី៕
មតិយោបល់