ព័ត៌មានជាតិ

បើកគោយន្តកន្រ្តៃ ចុះភ្នំជួបគ្រោះអកុសល ស្លាបម្នាក់ និងរបួសជាច្រើននាក់

ឧត្តរមានជ័យ: ករណីគ្រោះថ្នាក់ចរាចរណ៍ បុរសម្នាក់បើកគោយន្តកន្រ្តៃ ចុះពីលើភ្នំ ក្នុងល្បឿនលឿន មិនប្រយ័ត្ន បណ្តាលឲ្យក្រឡាប់ ស្លាប់ និងរងរបួសធ្ងន់ស្រាល ២០នាក់។

ករណីនេះ កើតទ្បើងវេលាម៉ោង ១១ និង៣០នាទីព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៩ នៅចំណុចអូរត្រជាក់ចិត្ត ស្ថិតក្នុងភូមិជប់គគីរខាងលិច ឃុំអំពិល ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។

ក្រោយកើតហេតុ ជនរងគ្រោះ ត្រូវបានសមត្ថកិច្ច បញ្ជូនទៅមន្ទីរពេទ្យ ចំណែកសព បានប្រគល់ជូនគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់