ព័ត៌មានជាតិ

ភេសជ្ជៈហួសកាលបរិច្ឆេទជាច្រើនត្រូវបានមន្ត្រីសាខាកាំកុងត្រូលខេត្តកំពង់ឆ្នាំង រកឃើញ និងដកហូត

កំពង់ឆ្នាំងៈ យោងតាមផេករបស់អគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថានៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៩ មន្ត្រីសាខាកាំកុងត្រូលខេត្តកំពង់ឆ្នាំង ដោយមានការសហការចូលរួមពី មន្ត្រីមន្ទីរពាណិជ្ជកម្ម និងអាជ្ញាធរដែនដី បានចុះត្រួតពិនិត្យទំនិញវេចខ្ចប់ស្រាប់ នៅផ្សារសាលាលេខ៥ ស្ថិតក្នុងឃុំអូឬស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដើម្បីស្រាវជ្រាវ ទប់ស្កាត់ការចរាចរណ៍ទំនិញខូចគុណភាព ក្លែងបន្លំស្លាកសញ្ញា ផុតកំណត់កាលបរិច្ឆេទប្រើប្រាស់ និងមានសារធាតុគីមីហាមឃាត់។

ជាលទ្ធផលមន្ត្រីជំនាញបានរកឃើញ និងដកហូត ភេសជ្ជៈហួសកាលបរិច្ឆេទប្រើប្រាស់ សរុបចំនួន ២៧ដប ស្មើនឹង១៥, ៣ គីឡូក្រាម។ បន្ទាប់មកមន្ត្រីជំនាញបានធ្វើកំណត់ហេតុដកហូតភេសជ្ជៈទាំងនោះ រក្សាទុកដើម្បីដុតកម្ទេចចោលនៅពេលក្រោយ។

ទន្ទឹមនឹងនោះមន្ត្រីជំនាញក៏បានចែកផ្ទាំងរូបភាពផ្សព្វផ្សាយ (Poster) និងធ្វើការណែនាំដល់អាជីវករផ្សេងទៀត ឱ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋនឹងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត ៕

 

មតិយោបល់