ព័ត៌មានជាតិ

រថយន្តសាំយ៉ុង ពន្លះកង់បីឥណ្ឌាបណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់

តាកែវ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្តនិងកង់បីឥណ្ឌាបណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់កាលពីវេលាម៉ោង៣និង៤០នាទីនឹងថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៩ ស្ថិតនៅលើផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រលេខ៨៦-៨៧ ក្នុងភូមិឬស្សីស្រុក ឃុំញ៉ែងញ៉ង ស្រុកត្រាំកក់ ខេត្តតាកែវ។

នៅមុនពេលកើតហេតុមានរថយន្តមួយគ្រឿងម៉ាកសាំយ៉ុង ពណ៌ស ពាក់ផ្លាកលេខ កំពង់ស្ពឺ 2B-0809 បើកបរដោយឈ្មោះ ផុន វិសាល ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរអ្នកបើករថយន្ត នៅភូមិហង់ ឃុំនិទាន ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ដែលបើកបរមកពីទិសខាងកើត លុះមកដល់ចំណុចខាងលើក៏បានរ៉េចង្កូតទៅបុកកង់បីឥណ្ឌាមួយគ្រឿង ពណ៌ស ពាក់ផ្លាកលេខ កណ្តាល 1AA-1663 បើកបរដោយឈ្មោះ ប្រាង វេងលីន ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរអ្នករត់កង់បី នៅភូមិព្រៃសំរោង (រងរបួសធ្ងន់) ដែលកំពុងឈប់នៅលើចិញ្ចើមថ្នល់ពីខាងត្បូងបែរមុខទៅទិសខាងកើត ជនរងគ្រោះត្រូវបានដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកក្រុងដូនកែវភ្លាមៗ។

ក្រោយពេលកើតហេតុសមត្ថកិច្ចក៏បានចុះមកដល់កើតហេតុធ្វើការវាស់វែង រីឯវត្ថុតាងរថយន្តនិងកង់បីឥណ្ឌាខាងលើត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកត្រាំកក់ ដើម្បីរងចាំការដោះស្រាយ៕

 

មតិយោបល់