ព័ត៌មានជាតិ

រន្ទះបាញ់បណ្តាលឲ្យ ស្ត្រីម្នាក់សន្លប់ស្តូកនៅ ស្រុកសាមគ្គីមានជ័យ

កំពង់ឆ្នាំង: ភ្លៀងធ្លាក់ លាយឡំខ្យល់ និងរន្ទះបានបាញ់បណ្តាលឲ្យ ស្ត្រីម្នាក់មានអាយុ ៥៥ឆ្នាំ សន្លប់នៅនឹងកន្លែងបង្កឲ្យភ្ញាក់ផ្អើលនៅល្ងាច ថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៩ នេះ នៅខាងក្រោយផ្ទះរបស់គាត់នៅ ភូមិក្រាំងសៀម ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។
ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបងប្អូនសាច់ញ្ញាតិឃើញដឹកយកទៅសង្រ្គោះភ្លាមៗផងដែរ៕

 

មតិយោបល់