ព័ត៌មានជាតិ

ករណីដាំបាយចង្ក្រានហ្គាស ផ្ទុះឆាបឆេះបន្ទប់ជួល នៅខណ្ឌមានជ័យ

ភ្នំពេញៈ នៅវេលាម៉ោង ៥និង៣០នាទី ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២២ មានករណីឆេះបន្ទប់ជួលទំហំ ៣ម៉ែត្រ គុណនឹង៣ម៉ែត្រ ស្ថិតនៅផ្ទះលេខ១៦០៥ ក្រុមទី៣១ ភូមិទួលរកា៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ម្ចាស់ផ្ទះឈ្មោះ លី ណៃពីន ភេទប្រុស អាយុ ៥៨ឆ្នាំ និងប្រពន្ធឈ្មោះ សាន សុខុម ភេទស្រី អាយុ ៥៨ឆ្នាំ ត្រូវបានប្រជាពលរដ្ឋ នៅក្បែរនោះជួយពន្លត់ភ្លាមៗដោយបំពង់ពន្លត់តូចៗចំនួន ០៦ធុង និងបាញ់ទឹករលត់ជាស្ថាពរ នៅវេលាម៉ោង ៦និង០០នាទី ថ្ងៃខែឆ្នាំដដែល ។ ដោយពុំមានប៉ះពាល់ដល់អាយុជីវិតប្រជាពលរដ្ឋនោះទេ ខូចខាតទ្រព្យសម្បត្តិសម្ភារៈនៅក្នុងបន្ទប់តែប៉ុណ្ណោះ ។

មូលហេតុ៖ ដែលបណ្តាលអោយឆេះ ដោយសារប្រពន្ធដាំបាយនិងចង្រ្កានហ្គាសក៏ផ្ទុះហ្គាសឆាប់ឆេះតែម្តង៕

មតិយោបល់