ព័ត៌មានសិល្បៈ និងកម្សាន្ត

ក្រោយជោគជ័យការសម្ដែង ឆាន់ សៀវម៉ី ប្រកាសអភិរក្សទម្រង់បុរាណនៅសៀមរាប

ក្រោពីជោគជ័យច្រើនឡើង ក្នុងអាជីពជាតារាសម្ដែង អ្នកនាង ឆាន់ សៀវម៉ី ដែលគ្រាន់តែជាអតីតអ្នកបើកសម្អាងការ និងហាងកាត់ដេរយីហោសៀវមុីនៅខេត្តបាត់ដំបង ហើយប្រឡូកការសម្ដែង ដោយចៃដន្យក្នុងរឿង”ផ្កា៤ទង” ព្រោះតែផលិតករទៅជ្រើសរើសតួដល់ទីនោះ បានប្រកាសយ៉ាងក្ដែងៗថា ខ្លួននឹងធ្វើសេវាកម្មមួយ គឺរៀបចំក្រុមការងារ និងសំលៀកបំពាក់បុរាណ ដើម្បីតែងឲ្យអ្នកទេសចរណ៍នៅខេត្តសៀមរាបស្លៀកថត ដូចគ្នាប្រទេសមួយចំនួន ដែលគេមានសេវាកម្មបែបនេះដូចគ្នា ដើម្បីផ្សព្វផ្សាយពីវប្បធម៍ប្រពៃណី របស់ជាតិសាសន៍គេទៅជនបរទេស។

អ្នកនាង ឆាន់ សៀវម៉ី ដែលមានឈ្មោះកំណើត សាន់ វន្ថា ថាខ្លួនមានបងស្រម្នាក់ បើកហាងដែមានដេគ័រ បែបបុរាណ នៅខេត្តសៀមរាប ហើយមានបណ្ដាភ្ញៀវជាជនជាតិបរទេស ចេញចូលច្រើនមែនទែន ទើបអ្នកនាងនឹកស្រម៉ៃឃើញថា បើមានសេវាកម្មមួយនេះ លេចឡើង លុយក៍ចូលស្រួល ហើយសំខាន់គឺបានផ្សព្វផ្សាយសំលៀកបំពាក់បុរាណ របស់ខ្មែរយ៉ាងពេញទំហឹង។ អ្នកនាងរំលឹកពីការងារសិល្ប:ថា អ្នកនាងមិនធ្លាប់ស្រម៉ៃថា ខ្លួនក្លាយជាតារាសម្ដែង ដែលមានទីផ្សារនោះទេ ប៉ុន្តែចាប់តាំងពីក្រុមផលិតករទទួលស្គាល់ សមត្ថភាពរបស់នាងក្នុងរឿងបន្តបន្ទាប់ អ្នកនាងក៍ត្រូវបានបណ្ដាទូរទស្សន៍ជាពិសេស គឺផលិតករថៃនៅប៉ុស្តិ៍លេខ៥ ផ្ដល់ឲ្យសម្ដែងជាតួអង្គកាន់តែសំខាន់ទៅៗ រហូតដល់ថ្នាក់អ្នកនាងរកពេលទទួលការសម្ដែងលែងចង់បាន។

អ្នកនាងបន្តថាភាពយន្តដែលអ្នកនាងបានសម្ដែង ហើយត្រូវបានមហាជនស្គាល់ច្រើនរួមមាន រឿង”កំលោះទីក្រុងក្រមុំជនបទ” រឿង”ទាយាទអសុរ” របស់ប៉ុស្តិ៍លេខ៥” រឿ”កញ្ញាជើងខ្លាំង” រឿង”មិត្តប្ញស្សា” ដែលសុទ្ធតែភាពយន្តភាគប៉ុស្តិ៍លេខ៥ ក្រោមការផលិតរបស់ផលិតករថៃ និងរឿង”អំណាចទឹកប្រាក់” ទើបតែថតបញ្ចប់ ដែលគ្រោងនឹងដាក់បញ្ចាំងនៅ My TV។

អ្នកនាង សៀវម៉ី បន្តថាតំណែងក្នុងភាពយន្តតាំងពីមានការរីកចម្រើន បានជួយឲ្យអ្នកនាងកាន់តែមានការទទួលស្គាល់ ទើបអាជីវកម្មហាងនិស្ស័យសមុទ្រ ដែលអ្នកនាងបានបើកដំណើរការ នៅខេត្តបាត់ដំបងសព្វថ្ងៃទទួលបានជោគជ័យព្រមគ្នា ដែលអ្នកនាងយល់ថា គឺជាផ្នែកមួយដែលបានពីការគាំទ្រ នៅក្នុងវិស័យសិល្ប:។ អ្នកនាងបន្តថា សព្វថ្ងៃខ្លួនជាមេម៉ាយកូន៣ ដោយកូនប្រុសស្រីរបស់អ្នកនាងពេញកំលោះពេញក្រមុំអស់ហើយ ខណ:ដែលអ្នកនាង ក៏មិនដែលនឹកចង់រកឳពុកថ្មីឲ្យកូនៗ ក្រៅពីប្រឹងប្រែង ក្នុងអាជីពសិល្ប: និងបើកអាជីវកម្ម ដែលមានស្រាប់ និងគម្រោងដែលគ្រោងដំណើរការជាជាង។
អ្នកនាងក៍គម្រោងបណ្ដុះកូនស្រីច្បងវ័យ១៨ឆ្នាំ កូនប្រុសទី១៦ឆ្នាំ និងកូនស្រីពៅវ័យ១២ឆ្នាំ ឲ្យចូលប្រឡូកសិល្ប:ផងដែរ បើសិនអ្នកទាំង៣ ចងប្រឡូកការងារនេះជាប់លាប់ដូចអ្នកនាង៕

មតិយោបល់