ព័ត៌មានជាតិ

សូមចូលរួមរំលែកទុក្ខផង! ករណីផ្ទុះធុងហ្គាសរថយន្ត នៅក្រុងតាខ្មៅ មន្ត្រីអាវុធហត្ថរបួសធ្ងន់ បានស្លាប់បាត់បង់ជីវិតហើយ

កណ្ដាលៈ មន្ត្រីអាវុធហត្ថ ដែលជួបគ្រោះថ្នាក់ផ្ទុះធុងហ្គាសរថយន្ត បណ្ដាលឲ្យរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ នៃប្រទេសវៀតណាម កាលពីម្សិលមិញ នៅក្រុងតាខ្មៅ បានស្លាប់ហើយនៅម៉ោង២ទៀបភ្លឺ ឈានចូលថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៩។

សូមរំឭកថា កាលពីវេលា ម៉ោង ១២ និង៤០នាទី ថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៩ មាន​ករណីអគ្គិភ័យឆេះរថយន្ត បណ្តាលឲ្យមន្ត្រីអាវុធហត្ថលើផ្ទៃប្រទេសម្នាក់រងរបួសធ្ងន់ នៅចំណុច ផ្លូវលេខ២១A ភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ដោយផ្ទុះធុងហ្គាសរថយន្តម៉ាក GX470 ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2M-8062 ម្ចាស់រថយន្តឈ្មោះ ងន គន្ធា ភេទប្រុស អាយុ ៤០ឆ្នាំមានទីលំនៅភូមិ៧ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ (រងរបួសធ្ងន់)។

សម្ភារ:ខូចខាតមាន
– ទី០១ រថយន្តម៉ាក Lexus GX470 ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2M-8062 ចំនួន ០១គ្រឿង។
-ទី០២ រថយន្តម៉ាក Lexus330 ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ2B-1385 ចំនួន ០១គ្រឿង របួសធ្ងន់មនុស្សចំនួន ០២នាក់(ប្រុស)៕

មតិយោបល់