ភ្នំពេញៈ នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ វេលាម៉ោង០៦ និង០០នាទី ប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី បានទទួលឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីប៉ុនប៉ងលួចទ្រព្យសម្បត្តិ ក្នុងផ្ទះពលរដ្ឋ កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ វេលាម៉ោង០២ និង៣០នាទី ត្រង់ចំណុចផ្ទះលេខ១0-១១-១២B ផ្លូវបេតុង ភូមិឧញ្ញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
ជនសង្ស័យ១នាក់ ឈ្មោះ វន ភ័ក្ត្រា ភេទប្រុស អាយុ៣១ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ (មានសារធាតុញៀន) បានលួចចូលក្នុងផ្ទះរបស់ជនរងគ្រោះឈ្មោះ ជឹម ទួន ភេទប្រុស អាយុ៥០ឆ្នាំ ជនជាតិខ្មែរ មុខរបរមន្ត្រីអង្គភាពប្រឆាំងពុករលួយ នៅផ្ទះលេខ២៧៣ ផ្លូវលំ ភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ។
សម្ភារៈបន្សល់ទុក ៖ កូនសោមាត់ចំនួន០៣ ដែកកាប់០១ ទុលឡឺវីស០១ , សម្ភារៈបាត់បង់ គ្មាន។
បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួន នៅអធិការដ្ឋាននគរបាល ខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី៕
មតិយោបល់