ព័ត៌មានសិល្បៈ និងកម្សាន្ត

ពិតជាកក្រើកកូរ៉េខាងត្បូង ជាមួយនឹងវត្តមានឡូរ៉ាម៉ម និងតារាល្បីៗកុះករ នៅថ្ងៃទី២០ នេះ

យោងតាម ការបង្ហោះពីសំណាក់ស្ថានភាពទូតកម្ពុជា ប្រចាំនៅក្នុងប្រទេសកូរ៉េខាងត្បូង តារាចម្រៀងកូនកាត់កញ្ញា ឡូរ៉ាម៉ម នឹងចាកចេញពីកម្ពុជា ទៅច្រៀងរាំជាមួយពលករខ្មែរ នៅក្នុងប្រទេសកូរ៉េខាងត្បូងនៅថ្ងៃទី២០ មេសានេះហើយ អមដោយតារាល្បីៗ ពីកម្ពុជាប្រមាណជាង១០រូបផ្សេងគ្នា។ សង្ក្រាននៅកូរ៉េឆ្នាំនេះ ត្រូវបានគេអះអាងថា នឹងធ្វើទ្រង់ទ្រាយធំជាងមុន ក្រោមទុនពីក្រុមហ៑ុនយក្សឡេងណាវ៉ាត្រា ដែលធ្លាប់ចំណាយផលចំណេញរបស់ខ្លួន អញ្ជើញតារាល្បីៗ ឲ្យទៅបង្ហាញខ្លួន ក្នុងប្រទេសនេះ ច្រើនលើកមកហើយ។ យ៉ាងណាមិញសង្ក្រានឆ្នាំនេះ គឺពិតជាកក្រើកជាងឆ្នាំមុន ដោយសារតែអ្នករៀបចំព្រឹត្តិការណ៍ នឹងបើកព្រឹត្តិការណ៍រាំចង្វាក់រាំវង់ ក្នុងលក្ខណ:ជាវង់ធំ ដើម្បីបំបែកកំណត់ត្រា ខណ:ដែលកម្មវិធីនេះ ក៏ដើម្បីស្វែងរកមូលនិធិជួយដល់មន្ទីរពេទ្យគម្ធបុប្ផានៅកម្ពុជា។

ព័ត៍មានផ្លូវការបានអះអាងថា ស្ថានទូតកម្ពុជាប្រចាំនៅក្នុងប្រទេសកូរ៉េ និងដៃគូសហការនៅក្នុងឆ្នាំនេះ នឹងធ្វើសង្ក្រានជូនដល់បងប្អូនខ្មែរ នៅក្នុងប្រទេសកូរ៉េខាងត្បូងជាទ្រង់ទ្រាយធំណាស់ ដោយយាមគម្រោង នឹងមានបងប្អូនខ្មែររហូតដល់រាប់មុឺននាក់ចូលរួមរាំលេង ដើម្បីបង្កើតព្រឹត្តិការណ៍េរាំលេង ជាប្រវត្តិសាស្ត្រធំមួយ នៅក្នុងសង្ក្រាននោះ។

តារាចម្រៀងល្បីល្បាញ កញ្ញា ឡូរ៉ាម៉ម និងតារាជាច្រើនរូបទៀត នឹងត្រូវគេសន្និដ្ឋានថា នឹងធ្វើឲ្យកក្រើកព្រឹត្តិការណ៍ទាំងមូល ដើម្បីឲ្យបងប្អូនខ្មែរ ជាពលករនៅក្នុងប្រទេសកូរ៉េបានសប្បាយរីករាយ។ ហេតុផលដែលសង្ក្រាន នៅក្នុងប្រទេសកូរ៉េ នៅក្នុងឆ្នាំនេះ ត្រូវបានធ្វើឡើង នៅថ្ងៃទី២០ មេសា ក្រោយការប្រារព្ធចូលឆ្នាំ របស់បងប្អូនខ្មែរ នៅក្នុងប្រទេសកម្ពុជា ក៏ព្រោះតែក្នុងប្រទេសនោះ មិនមានការអនុញ្ញាតិឲ្យឈប់សម្រាកដូចនៅកម្ពុជា ទើបសម្រេចជ្រើសយកថ្ងៃអាទិត្យ ជាការប្រារព្ធសង្ក្រានធំ ក្នុងទីក្រុងប៑ូសាន ដោយក្រៅតែពីច្រៀងរាំ ក៏មានការលេងល្បែងប្រជាប្រិយ និងរបាំបុរាណខ្មែរ សម្ដែងជូនបងប្អូនទស្សនាផងដែរ។

តារាចម្រៀងដែលចូលរួមនៅក្នុងព្រឹត្តិការណ៍នោះរួមមាន កញ្ញា ឡូរ៉ាម៉ម លោក ខេម កញ្ញា បាន មុន្នីលក្ខណ៍ កញ្ញាយូរី លោក Bmo លោកប៉ែន ចំរ៉ុង និងតារាល្បីៗចាស់ក្មេងជាច្រើនរូបទៀត។ ព្រឹត្តិការណ៍នេះ ត្រូវបានប្រកាសថា ដឹកនាំដោយលោក យឹម តាស្រង់ ដែលជាអ្នកនិពន្ធល្បីឈ្មោះ និងក្រុមការងារឯកទេសៗជាច្រើនទៀត។ សង្ក្រាននេះ គម្រោងនឹងប្រមូលមូលនិធិ ជូនដល់គន្ធបុប្ផា ដោយមានការរំពឹងថា នឹងកក្រើកមិនចាញ់កាលលោកព្រាប សុវត្ថិ ទៅបង្ហាញខ្លួនកាលពីឆ្នាំមុនឡើយ៕

មតិយោបល់