ព័ត៌មានជាតិ

ជនសង្ស័យម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ពីបទរំលោភលើសេចក្ដីទុកចិត្ត

កណ្ដាលៈ កាលពីថៃ្ងទី១២ ខែមេសា ឆ្នាំ២០១៩ សមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីរំលោភលើទំនុកចិត្ត (ខ្ចីម៉ូតូគេ) ដែលកើតហេតុថ្ងៃទី០១ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង៤ រសៀល នៅចំណុច ភូមិមនោរម្យ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។

ជនរងគ្រោះ ឈ្មោះផល សុភ័ស្ត ភេទប្រុសអាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ លីដែក នៅភូមិទួលស្រម៉រ សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ជនសង្ស័យឈ្មោះ សៅ គា ភេទស្រីអាយុ៣១ឆ្នាំ នៅជនជាតិខ្មែរ មុខរបរកម្មការីនីរោងចក្រ ស្នាក់នៅភូមិតាសេក សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សម្ភារបាត់បង់៖
– ម៉ូតូម៉ាកសង់០១៧ ពណ៌ខ្មៅ០១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ
1GE-7752 លេខតួ និងលេខម៉ាស៊ីន 9706465។

ដំណើររឿង៖ នៅមុនពេលកើតហេតុ ជនរងគ្រោះ បានឲ្យ ម៉ូតូខ្លួនទៅមីង ឈ្មោះអេង ចិន្តា ខ្ចីយកកូនទៅពេទ្យ ពេលត្រឡប់មកវិញ ក៏ជួបនឹងជនសង្ស័យ បានខ្ចីម៉ូតូថា ទៅយកទូរស័ព្ទបន្តិច ហើយគេចខ្លួនបាត់តែម្តង។

លុះដល់ថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង២ រសៀល ជនរងគ្រោះ បានជួបនឹងជនសង្ស័យ កំពុងរាំវង់នៅក្នុងរោងចក្រយាកជីន ទើបឃាត់ខ្លួនប្រគល់ ជូនសមត្ថកិច្ច។

តាមចម្លើយសារភាពរបស់ជនសង្ស័យ បានសារភាពថា ខ្លួនបានខ្ចីម៉ូតូជនរងគ្រោះ ទៅយកទូរស័ព្ទ ពេលមកដល់ដីឡូតិ៍មួយកន្លែង ស្រាប់តែជួបឈ្មោះ លី ភេទប្រុស អាយុប្រហែល ២៦ឆ្នាំ មិនស្គាល់កន្លែងស្នាក់នៅ បានសុំមកជាមួយខ្លួន ដោយឈ្មោះលី ជាអ្នកឌុប ជិះបានចម្ងាយ១០០ម៉ែត្រ ដល់កន្លែងផ្ទះដែលខ្លួនទុកទូរស័ព្ទ ខ្លួនបានដើរចូលយកទូរស័ព្ទ ស្រាប់តែ ឈ្មោះលី ជិះម៉ូតូគេចខ្លួនទៅបាត់តែម្តង។

ករណីនេះ កម្លាំងជំនាញកំពុងចាត់បន្តតាមនីតិវិធី៕

មតិយោបល់