ព័ត៌មានជាតិ

សិស្សសាលាជនជាតិថៃម្នាក់ លង់ទឹកស្លាប់ នៅខេត្តប៉ៃលិន

ប៉ៃលិន: កាលពីវេលាម៉ៅង ១៥ និង ២៨នាទីថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៩ មានករណីលង់ទឹកស្លាប់ នៅចំណុចស្ទឹងតារាប ស្ថិតនៅក្នុងភូមិទួលល្វា សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

ជនរងគ្រោះមានឈ្មោះ សិទ្ធីដេ ប៊ុនឈួយ ភេទប្រុស អាយុ ០៨ឆ្នាំ ជនជាតិថៃ មុខរបរសិស្ស មានទីលំនៅបច្ចុប្បន្នខេត្តចន្ទបុរី ប្រទេសថៃ ។

ឱពុករបស់សពមានឈ្មោះ សុផន ប៊ុនឈួយ អាយុ ៤៣ឆ្នាំ ជនជាតិថៃ មានទីលំនៅរស់នៅខេត្តចាន់បុរី ប្រទេសថៃ និងមានម្តាយឈ្មោះ កុត ទៀន អាយុ ៣២ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិអូរប្រើស សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។

សព ត្រូវបានស្លាប់ក្រោយពីបញ្ជូនទៅដល់មន្ទីរពេទ្យ ហើយបច្ចុប្បន្ន ត្រូវបានរៀបចំដឹកបញ្ជូនទៅប្រទេសថៃវិញ ដោយរថយន្តផ្ទាល់ខ្លួន៕

មតិយោបល់