ព័ត៌មានជាតិ

ហិង្សាក្នុងគ្រួសារ បងម្ដាយដើម ប្ដឹងប្អូនម្ដាយចុង ត្រូវសមត្ថកិច្ចឃាត់ខ្លួន

កំពត: កាលពីវេលាម៉ោង ៦ល្ងាចថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩ មានករណីហិង្សាក្នុងគ្រួសារ ដោយក្រោយបង្កជនសង្ស័យបានគេចខ្លួនបាត់ ស្ថិតនៅភូមិបឹងធំខាងកើត ឃុំអង្គសុរភី ស្រុកកំពង់ត្រាច។

ជនរងគ្រោះឈ្មោះ យាវ រំដួល ភេទស្រី អាយុ ២០ ឆ្នាំ រស់នៅភូមិកើតហេតុ ត្រូវជាបង (ម្តាយដើម) បានមកប្តឹងឈ្មោះ ឌី វិបុត ភេទប្រុស អាយុ ១៩ ឆ្នាំ ត្រូវជាប្អូន (កូនម្តាយចុង)។

ក្រោយទទួលពាក្យបណ្តឹងជនរងគ្រោះ សមត្ថកិច្ចបានបន្តធ្វើការស្វែងរក ជនសង្ស័យ លុះមកដល់ព្រឹកថ្ងៃទី ១៣ ខែ មេសា ឆ្នាំ២០១៩ វេលាម៉ោង ០៨ និង៣០ នាទី ទើបសមត្ថកិច្ចធ្វើការឃាត់ខ្លួនបាន។

បច្ចុប្បន្នជនសង្ស័យ សមត្ថកិច្ច កសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាន នគរបាលខេត្តកំពត ដើម្បីអនុវត្តតាមនិតិវិធីច្បាប់៕

មតិយោបល់