កំពង់ឆ្នាំងៈ នៅវេលាម៉ោង១២ និង៤៥ថ្ងៃត្រង់ថ្ងៃទី ១៤ ខែមេសា ឆ្នាំ២០១៩ មានករណីហិង្សាដោយចេតនា ត្រង់ចំណុចផ្ទះ ឈ្មោះ សា ឡឹប ភេទ ប្រុសអាយុ៦០ឆ្នាំ ស្ថិតក្នុងភូមិថ្មស ឃុំខ្នាឆ្មារ ស្រុកសាមគ្គីមានជ័យ។
ជនបង្កឈ្មោះ លីម សុខគ្រីម ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិចាម នៅភូមិឃុំកើតហេតុ បានផឹកស៊ីស្រវឹង ហើយទាស់ពាក្យសម្ដីដីគ្នា ក៏ទាញកាំបិតកាចែត សម្រាប់ធ្វើត្រី កាប់ឈ្មោះអែល ម៉ាត់ ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិចាមដូចគ្នា បណ្តាលឲ្យរបួសស្រាល ត្រូវក្រុមគ្រួសារបញ្ជូន ទៅមន្ទីរពេទ្យ រីឯជនបង្ករក្រោយធ្វើសកម្មភាព គេចខ្លួនបាត់៕
មតិយោបល់