តាកែវៈ នៅវេលាម៉ោង ១ និង២៥ នាទីរសៀលថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៩ មានករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋ ស្ថិតនៅភូមិខ្នាចខាងជើង ឃុំបឹងត្រាញ់ខាងជើង ស្រុកសំរោង ខេត្តតាកែវ។
ម្ចាស់ផ្ទះឈ្មោះ ជិន ប៊ុនថុល អាយុ៤០ឆ្នាំ មានទីលំនៅភូមិឃុំកើតហេតុ។ ជនបង្កជាកូនមានឈ្មោះ ផល ប៊ុនថេត អាយុ២១ឆ្នាំ ។
សម្ភារៈខូចខាតរួមមាន៖
– ផ្ទះទំហំ៨x៩ ម៉ែត្រ ឈើលើ ថ្មក្រោម
– ស្រូវ២០បាវ
– លុយចំនួន២៨៧ដុល្លារ.
មូលហេតុ៖ កូនខឹងឪពុកម្ដាយ ក៏បានយកសាំងដុតផ្ទះឆេះអស់ទាំងស្រុងតែម្ដង។
បច្ចុប្បន្នជនបង្ក សមត្ថកិច្ច បានធ្វើការឃាត់ខ្លួន ដើម្បីកសាងដំណុំរឿង ចាត់ការតាមនិតិវិធី៕
មតិយោបល់